ព្រះត្រៃបិដក ភាគ ៦៤
ឆ្លងបានដោយកម្រ ឆ្លងកាត់បានដោយកម្រ កន្លងបានដោយកម្រ រំលងបានដោយកម្រ។ អារម្មណ៍ជាវត្ថុនៃសេចក្តីត្រេកអរក្នុងការចំរើនទាំងនោះ សត្វរួចបានដោយក្រ យ៉ាងនេះ។
ពួកសត្វរួចបានដោយកម្រ ចាកធម៌នុ៎ះ តើដូចម្តេច។ ពួកសត្វរួចបានដោយកម្រ ចាកសុខវេទនា រួចបានដោយកម្រ ចាកវត្ថុជាទីបា្រថ្នា រួចបានដោយកម្រ ចាកភាពនៅក្មេង រួចបានដោយកម្រ ចាកការមិនមានរោគ រួចបានដោយកម្រ ចាកជីវិត រួចបានដោយកម្រ ចាកលាភ រួចបានដោយកម្រ ចាកយស រួចបានដោយកម្រ ចាកសេចក្តីសរសើរ រួចបានដោយកម្រ ចាកសុខ រួចបានដោយកម្រ ចាករូបទាំងឡាយជាទីគាប់ចិត្ត រួចបានដោយកម្រ ចាកសំឡេង ក្លិន រស ផ្សព្វ ជាទីគាប់ចិត្ត រួចបានដោយកម្រ ចាកចក្ខុសម្បទា រួចបានដោយកម្រ រួចស្រឡះបានដោយកម្រ រើចេញបានដោយកម្រ ស្ទុះឡើងបានដោយកម្រ ក្រោកឡើងបានដោយកម្រ លោតឡើងបានដោយកម្រ ចាកសោតសម្បទា ឃានសម្បទា ជិវ្ហាសម្បទា កាយសម្បទា មនោសម្បទា។ ពួកសត្វរួចបានដោយក្រ ចាកធម៌នុ៎ះ យ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកសត្វទាំងនោះ រួចបានដោយក្រ។
ID: 637349138921680210
ទៅកាន់ទំព័រ៖