ព្រះត្រៃបិដក ភាគ ៦៤
នរជន ធ្វើនូវសេចក្តីបា្រថ្នាក្នុងកាលជាខាងក្រោយ យ៉ាងនេះខ្លះ។ មួយទៀត នរជនតំកល់ចិត្ត ដើម្បីបានចំពោះនូវអាយតនៈ ដែលមិនទាន់បានថា អញគប្បីមានចក្ខុដូចនេះ មានរូបដូចនេះ ក្នុងអនាគតកាលដូច្នេះ រមែងត្រេកអរនឹងអាយតនៈនោះ ព្រោះការតំកល់ចិត្តជាបច្ច័យ កាលត្រេកអរនឹងអាយតនៈនោះ ឈ្មោះថា ធ្វើនូវសេចក្តីបា្រថ្នា ក្នុងកាលជាខាងក្រោយ យ៉ាងនេះខ្លះ។ ថា អញគប្បីមានសោតៈដូចនេះ មានសំឡេងដូចនេះ ក្នុងអនាគតកាល។ ថា អញគប្បីមានឃានៈដូចនេះ មានគន្ធៈដូចនេះ ក្នុងអនាគតកាល។ ថា អញគប្បីមានជីវ្ហាដូចនេះ មានរសដូចនេះ ក្នុងអនាគតកាល។ ថា អញគប្បីមានកាយដូចនេះ មានផ្សព្វដូចនេះ ក្នុងអនាគតកាល។ នរជនតំកល់ចិត្ត ដើម្បីបានចំពោះនូវអាយតនៈ ដែលខ្លួនមិនទាន់បានថា អញគប្បីមានចិត្តដូចនេះមានធម្មារម្មណ៍ដូចនេះ ក្នុងអនាគតកាល ដូច្នេះ រមែងត្រេកអរនឹងអាយតនៈនោះ ព្រោះការតំកល់ចិត្តជាបច្ច័យ កាលត្រេកអរនឹងអាយតនៈនោះ ឈ្មោះថាធ្វើនូវសេចក្តីបា្រថ្នាក្នុងកាលជាខាងក្រោយ យ៉ាងនេះខ្លះ។ មួយទៀត នរជនតំកល់ចិត្ត ដើម្បីបានចំពោះនូវអត្តភាពដែលខ្លួនមិនទាន់បានថា អាត្មាអញនឹងបានជាទេវតា (មានអានុភាពច្រើន) ឬ ជាទេវតាណាមួយ ដោយសារសីលក្តី វត្តក្តី តបៈក្តី ព្រហ្មចរិយៈនេះក្តី ដូច្នេះ រមែងត្រេកអរនឹងអត្តភាពនោះ ព្រោះការតំកល់ចិត្តជាបច្ច័យ កាលត្រេកអរនឹងអត្តភាពនោះ ឈ្មោះថាធ្វើនូវសេចក្តីបា្រថ្នាក្នុងកាល
ID: 637349141042113134
ទៅកាន់ទំព័រ៖