ព្រះត្រៃបិដក ភាគ ៦៤
ជាខាងក្រោយ យ៉ាងនេះខ្លះ ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកសត្វកាលបា្រថ្នា (កាម) ក្នុងកាលជាខាងក្រោយ ឬក្នុងកាលមុន។
[៣៩] អធិប្បាយពាក្យថា បា្រថ្នានូវកាមទាំងនេះ ឬនូវកាមក្នុងកាលមុន ត្រង់ពាក្យថា កាមទាំងនេះ បានដល់ពួកសត្វកាលចង់បាន កាលត្រេកអរ កាលបា្រថ្នា កាលស្រឡាញ់ កាលជាប់ចិត្ត នូវកាមគុណទាំង ៥ ជាបច្ចុប្បន្ន។ ពាក្យថា បា្រថ្នានូវកាមក្នុងកាលមុន បានដល់ពួកសត្វ កាលសរសើរ សរសើរសព្វ សរសើរក្រៃពេក នូវកាមគុណទាំង ៥ ជាអតីត ហេតុនោះ (ទ្រង់ត្រាស់ថា) បា្រថ្នានូវកាមទាំងនេះ ឬនូវកាមក្នុងកាលមុន។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ពួកសត្វទាំងនោះ មានសេចក្តីបា្រថ្នាជាហេតុ ជាប់ចំពាក់ដោយសេចក្តីត្រេកអរ ក្នុងសេចក្តីចំរើន អាឡោះអាល័យកាមក្នុងកាលជាខាងក្រោយ ឬក្នុងកាលមុន បា្រថ្នានូវកាមទាំងនេះ ឬនូវកាមក្នុងកាលមុន រមែងរួចបានដោយក្រ ទាំងញុំាងអ្នកដទៃឲ្យរួចមិនបាន។
[៤០] ជនអ្នកជាប់ចំពាក់ អ្នកខ្វល់ខ្វាយ អ្នកវង្វេងក្នុងកាមទាំងឡាយ អ្នកប្រកាន់ថោកទាប អ្នកតាំងនៅក្នុងអំពើមិនស្មើ អ្នកដល់សេចក្តីទុក្ខទាំងនោះ រមែងខ្សឹកខ្សួលថា យើងទាំងឡាយ ច្យុតចាកអត្តភាពនេះទៅ នឹងកើតជាអ្វីហ្ន៎។
ID: 637349141519362839
ទៅកាន់ទំព័រ៖