ព្រះត្រៃបិដក ភាគ ៦៤

អារម្មណ៍​នោះ​ ស្លុង​ទៅ​រក​អារម្មណ៍​នោះ​ ធ្វើ​អារម្មណ៍​នោះ​ ឲ្យ​ជាធំ​ ​ពួក​សត្វ​នោះ​ឯង​ ឈ្មោះថា​អ្នក​ខ្វល់ខ្វាយ​ក្នុង​កាម។ មួយទៀត​ ​ពួក​សត្វ​ណា​ បាន​ចំពោះ​នូវ​រូប​ទាំងឡាយ​ បាន​ចំពោះ​នូវ​សំឡេង​ ក្លិន​ រស​ ផ្សព្វ​ទាំងឡាយ​ ដោយអំណាច​តណ្ហា​ ជា​អ្នក​ត្រាច់​ទៅ​រក​អារម្មណ៍​នោះ​ ច្រើន​ដោយ​អារម្មណ៍​នោះ​ ធ្ងន់​ក្នុង​អារម្មណ៍​នោះ​ ឱន​ទៅ​រក​អារម្មណ៍​នោះ​ សសៀរ​ទៅ​រក​អារម្មណ៍​នោះ​ ឈម​ទៅ​រក​អារម្មណ៍​នោះ​ ស្លុង​ទៅ​រក​អារម្មណ៍​នោះ​ ធ្វើ​អារម្មណ៍​នោះ​ឲ្យ​ជាធំ ពួក​សត្វ​នោះ​ឯង​ ឈ្មោះថា​អ្នក​ខ្វល់​ខ្វាយ​ក្នុង​កាម។ មួយទៀត​ ​ពួក​សត្វ​ណា​ បរិភោគ​នូវ​រូប​ទាំងឡាយ​ បរិភោគ​នូវ​សំឡេង​ ក្លិន​ រស​ ផ្សព្វ​ទាំងឡាយ​ ដោយអំណាច​តណ្ហា​ ជា​អ្នក​ត្រាច់​ទៅ​រក​អារម្មណ៍​នោះ​ ច្រើន​ដោយ​អារម្មណ៍​នោះ​ ធ្ងន់​ក្នុង​អារម្មណ៍​នោះ​ ឱន​ទៅ​រក​អារម្មណ៍​នោះ​ សសៀរ​ទៅ​រក​អារម្មណ៍​នោះ​ ឈម​ទៅ​រក​អារម្មណ៍​នោះ​ ស្លុង​ទៅ​រក​អារម្មណ៍​នោះ​ ធ្វើ​អារម្មណ៍​នោះ​ឲ្យ​ជាធំ​ ​ពួក​សត្វ​នោះ​ឯង​ ឈ្មោះថា​ អ្នក​ខ្វល់ខ្វាយ​ក្នុង​កាម។ ជន​អ្នកធ្វើ​នូវ​ការ​ឈ្លោះ​ ឈ្មោះថា​អ្នក​ខ្វល់ខ្វាយ​ក្នុង​ការ​ឈ្លោះ​ អ្នកធ្វើ​នូវ​ការងារ​ ឈ្មោះថា​ អ្នក​ខ្វល់ខ្វាយ​ក្នុង​ការងារ​ អ្នក​ប្រព្រឹត្ត​ក្នុង​គោចរ​ ឈ្មោះថា​ អ្នក​ខ្វល់ខ្វាយ​ក្នុង​គោចរ​ អ្នកមាន​ឈាន​ ឈ្មោះថា​ អ្នក​ខ្វល់ខ្វាយ​ក្នុង​ឈាន​ យ៉ាងណា​ ​ពួក​សត្វ​ណា​ ប៉ុនប៉ង
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 637349142303058889
ទៅកាន់ទំព័រ៖