ព្រះត្រៃបិដក ភាគ ៦៤
ស្វែងរក ស្វះស្វែង នូវកាមទាំងឡាយ ជាអ្នកត្រាច់ទៅរកកាមនោះ ច្រើនដោយកាមនោះ ធ្ងន់ក្នុងកាមនោះ ឱនទៅរកកាមនោះ សសៀរទៅរកកាមនោះ ឈមទៅរកកាមនោះ ស្លុងទៅរកកាមនោះ ធ្វើកាមនោះឲ្យជាធំ ពួកសត្វនោះ ឈ្មោះថា អ្នកខ្វល់ខ្វាយក្នុងកាម។ មួយទៀត ពួកសត្វណា ប៉ុនប៉ង ស្វែងរក ស្វះស្វែង នូវរូបទាំងឡាយ ប៉ុនប៉ង ស្វែងរក ស្វះស្វែង នូវសំឡេង ក្លិន រស ផ្សព្វទាំងឡាយ ដោយអំណាចតណ្ហា ជាអ្នកត្រាច់ទៅរកអារម្មណ៍នោះ ច្រើនដោយអារម្មណ៍នោះ ធ្ងន់ក្នុងអារម្មណ៍នោះ ឱនទៅរកអារម្មណ៍នោះ សសៀរទៅរកអារម្មណ៍នោះ ឈមទៅរកអារម្មណ៍នោះ ស្លុងទៅរកអារម្មណ៍នោះ ធ្វើអារម្មណ៍នោះឲ្យជាធំ ពួកសត្វនោះ ឈ្មោះថា អ្នកខ្វល់ខ្វាយក្នុងកាម។ មួយទៀត ពួកសត្វណា បានចំពោះនូវរូបទាំងឡាយ បានចំពោះនូវសំឡេង ក្លិន រស ផ្សព្វទាំងឡាយ ដោយអំណាចតណ្ហា ជាអ្នកត្រាច់ទៅរកអារម្មណ៍នោះ ច្រើនដោយអារម្មណ៍នោះ ធ្ងន់ក្នុងអារម្មណ៍នោះ ឱនទៅរកអារម្មណ៍នោះ សសៀរទៅរកអារម្មណ៍នោះ ឈមទៅរកអារម្មណ៍នោះ ស្លុងទៅរកអារម្មណ៍នោះ ធ្វើអារម្មណ៍នោះឲ្យជាធំ ពួកសត្វទាំងនោះ ឈ្មោះថា អ្នកខ្វល់ខ្វាយក្នុងកាម។
ID: 637349142734365212
ទៅកាន់ទំព័រ៖