ព្រះត្រៃបិដក ភាគ ៦៤

 អ្នក​ប្រកាន់​ថោកទាប​ ព្រោះ​ហេតុ​មិន​កាន់​យក​នូវ​សំដី​ នូវ​គន្លង​ពាក្យ​ នូវ​ទេសនា​ នូវ​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ទាំងឡាយ​ របស់​សា​វ័ក​នៃ​ព្រះពុទ្ធ​ទាំងឡាយ​ តើ​ដូចម្តេច។ ​ពួក​ជន​មិន​កាន់​យក​ មិន​ស្តាប់​ មិន​ប្រុង​ត្រចៀក​ មិន​តាំងចិត្ត​ដើម្បីឲ្យ​ដឹង​នូវ​សំដី​ គន្លង​ពាក្យ​ទេសនា​ ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ទាំងឡាយ​ របស់​សាវ័ក​នៃ​ព្រះពុទ្ធ​ទាំង​ឡាយ​ ជា​អ្នក​មិន​ស្តាប់​ឱវាទ​ មិន​ធ្វើតាម​ពាក្យ​ ប្រព្រឹត្ត​ទទឹង​ បែរមុខ​ទៅកាន់​ទី​ដទៃ​វិញ​ មិន​ជឿ​កាន់​សំដី​ គន្លង​ពាក្យ​ទេសនា និង​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ទាំងឡាយ​ របស់​សាវ័ក​នៃ​ព្រះពុទ្ធ​ទាំងឡាយ​ ព្រោះហេតុនោះ​ ឈ្មោះថា​ អ្នក​ប្រកាន់​ថោកទាប​ យ៉ាងនេះ។
 ពាក្យ​ថា​ ទាំងនោះ​ … អ្នក​តាំងនៅ​ក្នុង​អំពើ​មិន​ស្មើ​ អធិប្បាយ​ថា ពួក​សត្វ​តាំងនៅ​ក្នុង​កាយ​កម្ម​មិន​ស្មើ តាំងនៅ​ក្នុង​វចីកម្ម​មិន​ស្មើ​ តាំងនៅ​ក្នុង​មនោ​កម្ម​មិន​ស្មើ តាំងនៅ​ក្នុង​បាណាតិបាត​មិន​ស្មើ តាំងនៅ​ក្នុង​អទិន្នាទាន​មិន​ស្មើ​ តាំងនៅ​ក្នុង​កា​មេ​សុ​មិច្ឆាចារ​មិន​ស្មើ តាំងនៅ​ក្នុង​មុសាវាទ​មិន​ស្មើ តាំងនៅ​ក្នុង​បិ​សុ​ណវាចា​មិន​ស្មើ​ តាំងនៅ​ក្នុង​ផរុសវាចា​មិន​ស្មើ តាំងនៅ​ក្នុង​សម្ផ​ប្ប​លា​បៈ​មិន​ស្មើ តាំងនៅ​ក្នុង​អភិជ្ឈា​មិន​ស្មើ​ តាំងនៅ​ក្នុង​ព្យាបាទ​មិន​ស្មើ តាំងនៅ​ក្នុង​មិច្ឆាទិដ្ឋិ​មិន​ស្មើ តាំងនៅ​ក្នុង​សង្ខារ​ទាំងឡាយ​មិន​ស្មើ​ តាំងនៅ​ក្នុង​កាមគុណ​ទាំង ៥ មិន​ស្មើ
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 637349147096340575
ទៅកាន់ទំព័រ៖