ព្រះត្រៃបិដក ភាគ ៦៤

 [៩] ពាក្យ​ថា​ កាម​ទាំងឡាយ​នោះ​សាបសូន្យ​ទៅ​ អធិប្បាយ​ថា​ កាម​ទាំងឡាយ​នោះ​ សាបសូន្យ​ ឬសត្វ​នោះ​សាបសូន្យ​ចាក​កាម​ទាំងឡាយ​។
 កាម​ទាំង​ឡាយ​នោះ​ សាបសូន្យ​ដោយ​ប្រការ​ដូចម្តេច​។ ព្រះរាជា​ទាំងឡាយ​ នាំ​យក​ភោ​គៈ​ទាំង​ឡាយ​នោះ​ របស់​សត្វ​នោះ​ ដែល​កំពុង​រស់នៅ​ ឬ​ពួក​ចោរ​នាំ​យក​ទៅ​ ឬភ្លើង​ឆេះ​ ឬទឹក​បន្សាត់​យក​ទៅ​ ឬញាតិសាច់​មិនជា​ទីគាប់ចិត្ត​ដណ្តើម​យក​ ឬសត្វ​នោះ​ មិន​បាន​កំណប់​ដែល​ខ្លួន​កប់​ទុក​ ការងារ​ទាំងឡាយ​ ដែល​ប្រកប​ខុសទំនង​ ខូចខាត​ទៅ​ បុគ្គល​សម្លាប់​ត្រកូល​ កើតឡើង​ក្នុង​ត្រកូល​ បុគ្គល​ណា​ (ជា​ខាងក្រោយ​) ខ្ជះខ្ជាយ​ បំផ្លាញ​ កំចាត់​បង់​នូវ​ភោគៈ​ទាំងនោះ​ បុគ្គល​នោះ​ឈ្មោះថា​ អ្នកមាន​សេចក្តី​វិនាស​ ព្រោះ​ភាព​នៃ​ការ​មិន​ទៀង​ កាម​ទាំងឡាយ​នោះ សាបសូន្យ​ សាបសូន្យ​ស្រឡះ​ ខ្ចាត់​ភ្លាត់​ លះបង់​ បាត់​បង់​ រលាយ​ រលត់​ទៅ​យ៉ាងនេះ​។
 បុគ្គល​នោះ​ សាបសូន្យ​ចាក​កាម​ទាំងឡាយ​ ដោយ​ប្រការ​ដូចម្តេច​។ ភោគៈ​ទាំង​ឡាយ​នោះ​ ឋិតនៅ​ តែ​បុគ្គល​នោះ​ ឃ្លាត​ ស្លាប់​ អន្តរធាន វិនាស​ទៅ​ បុគ្គល​នោះ​ ឈ្មោះថា​សាបសូន្យ​ សាបសូន្យ​ស្រឡះ​ ខ្ចាត់​ភ្លាត់​ បាត់បង់​ អន្តរធាន​ វិនាស​ទៅ​យ៉ាងនេះ​។
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 637349102916513402
ទៅកាន់ទំព័រ៖