ព្រះត្រៃបិដក ភាគ ៦៤

តាំងនៅ​ក្នុង​នី​វណៈ​ទាំង​ ៥ មិន​ស្មើ តាំងនៅ តំ​កល់​នៅ ស្អិត​ជាប់ ចូល​ទៅ​ជិតដល់ ជ្រុលជ្រប់ បង្អោន​ទៅ ជាប់​នៅ ទាក់​ ថ្ពក់ ព័ន្ធព័ទ្ធ ក្នុង​ចេតនា​មិន​ស្មើ ក្នុង​សេច​ក្តី​បា្រ​ថ្នា​មិន​ស្មើ​ ក្នុង​ការ​តាំងចិត្ត​មិន​ស្មើ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) អ្នក​ប្រកាន់​ថោកទាប អ្នក​តាំងនៅ​ក្នុង​អំពើ​មិន​ស្មើ។
 [៤៣​] អធិប្បាយ​ពាក្យ​ថា​ អ្នក​ដល់​សេចក្តី​ទុក្ខ​ រមែង​ខ្សឹកខ្សួល​ ត្រង់​ពាក្យ​ថា​ អ្នក​ដល់​សេចក្តី​ទុក្ខ​ គឺ​អ្នក​ចូល​ទៅដល់​ទុក្ខ​ ដល់​នូវ​ទុក្ខ​ ដល់​ព្រម​នូវ​ទុក្ខ​ ចូល​ទៅ​រក​ទុក្ខ​ ដល់​នូវ​មារ​ ដល់​ព្រម​នូវ​មារ​ ចូល​ទៅ​រក​មារ​ ដល់​នូវ​សេចក្តី​ស្លាប់​ ដល់​ព្រម​នូវ​សេចក្តី​ស្លាប់ ចូល​ទៅ​រក​សេចក្តី​ស្លាប់​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) អ្នក​ដល់​សេចក្តី​ទុក្ខ។ ពាក្យ​ថា រមែង​ខ្សឹកខ្សួល គឺ​រមែង​យំរៀបរាប់​ យំអណ្តឺតអណ្តក សោកសៅ លំបាក ខ្សឹកខ្សួល គក់​ទ្រូង កន្ទក់កន្ទេញ ដល់​នូវ​សេចក្តី​វង្វេង​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) អ្នក​ដល់​សេចក្តី​ទុក្ខ រមែង​ខ្សឹកខ្សួល។
 [៤៤​] ពាក្យ​ថា​ យើង​ទាំងឡាយ​ ច្យុត​ចាក​អត្តភាព​នេះ​ទៅ​ នឹង​កើតជា​អ្វី​ហ្ន៎​ សេចក្តី​ថា​ ​ពួក​យើង​ច្យុត​ចាក​អត្តភាព​នេះ​ទៅ​ តើ​ទៅ​កើតជា​អ្វី​ គឺ​ទៅ​កើតជា​សត្វ​នរក​ ឬកើតជា​សត្វតិរច្ឆាន​ កើតជា​បិ​ត្តិ​វិស័យ​ កើតជា​មនុស្ស​ កើតជា​ទេវតា​ កើតជា​រូបព្រហ្ម​ កើតជា​អរូបព្រហ្ម​ កើតជា​សញ្ញី​ព្រហ្ម​ កើតជា​អសញ្ញី​ព្រហ្ម​ កើ​តជា​នេវ​សញ្ញី​នា​សញ្ញី​ព្រហ្ម​
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 637349147515770333
ទៅកាន់ទំព័រ៖