ព្រះត្រៃបិដក ភាគ ៦៤
យើងទាំងឡាយនឹងកើតក្នុងអនាគតកាលឬហ្ន៎ ឬនឹងមិនកើតក្នុងអនាគតកាលទេ នឹងជាអ្វីហ្ន៎ ក្នុងអនាគតកាល នឹងកើតក្នុងអនាគតកាលដោយសណ្ឋានដូចម្តេចហ្ន៎ យើងទាំងឡាយនឹងបានជាអ្វី កើតជាអ្វី ក្នុងអនាគតកាល ពួកជនអ្នកកន្ទះរា ដោយសេចក្តីសង្ស័យ អ្នកឆ្លេឆ្លាដោយសេចក្តីងឿងឆ្ងល់ អ្នកបែកចេញជាពីរចំណែក រមែងយំរៀបរាប់យំអណ្តឺតអណ្តក សោកសៅ លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេង ហេតុនោះ (ទ្រង់ត្រាស់ថា) យើងទាំងឡាយ ច្យុតចាកអត្តភាពនេះទៅ នឹងកើតជាអ្វីហ្ន៎។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ជនអ្នកជាប់ចំពាក់ អ្នកខ្វល់ខ្វាយ អ្នកវង្វេងក្នុងកាមទាំងឡាយ អ្នកប្រកាន់ថោកទាប អ្នកតាំងនៅក្នុងអំពើមិនស្មើ អ្នកដល់សេចក្តីទុក្ខទាំងនោះ រមែងខ្សឹកខ្សួលថា យើងទាំងឡាយ ច្យុតចាកអត្តភាពនេះទៅ នឹងកើតជាអ្វីហ្ន៎។
[៤៥] ព្រោះហេតុនោះ ជនក្នុងសាសនានេះ គប្បីសិក្សា គប្បីដឹងនូវកម្មណាមួយ ក្នុងលោក ថាមិនស្មើ មិនគប្បីប្រព្រឹត្តនូវកម្មមិនស្មើ ព្រោះហេតុនៃកម្មមិនស្មើនោះទេ ដ្បិតថា ធីរជនទាំងឡាយ បានពោលនូវជីវិតនេះ ថាតិច។
ID: 637349147905508843
ទៅកាន់ទំព័រ៖