ព្រះត្រៃបិដក ភាគ ៦៤

 [៤៧​] អធិប្បាយ​ពាក្យ​ថា​ គប្បី​ដឹង​នូវ​កម្ម​ណាមួយ​ក្នុង​លោក ថា​មិន​ស្មើ​ ត្រង់​ពាក្យ​ថា​ ណាមួយ​ គឺ​ទាំងអស់​ ដោយ​អាការ​ទាំងអស់​ ទាំងពួង​ ដោយ​ប្រការ​ទាំងពួង​ មិន​មាន​សេសសល់​ ឥត​សេសសល់​ ពាក្យ​ថា​ ណាមួយ​នុ៎ះ​ ជា​ពាក្យ​រួបរួម។ ពាក្យ​ថា​ គប្បី​ដឹង​ថា​ មិន​ស្មើ​ គឺ​គប្បី​ដឹង​នូវ​កាយ​កម្ម​មិន​ស្មើ​ ថា​មិន​ស្មើ​ គប្បី​ដឹង​នូវ​វចីកម្ម​មិន​ស្មើ​ ថា​មិន​ស្មើ​ គប្បី​ដឹង​នូវ​មនោ​កម្ម​មិន​ស្មើ​ ថា​មិន​ស្មើ​ គប្បី​ដឹង​នូវ​បាណាតិបាត​មិន​ស្មើ​ ថា​មិន​ស្មើ​ គប្បី​ដឹង​នូវ​អទិន្នាទាន​មិន​ស្មើ​ ថា​មិន​ស្មើ​ គប្បី​ដឹង​នូវ​កា​មេ​សុ​មិច្ឆាចារ​មិន​ស្មើ​ ថា​មិន​ស្មើ​ គប្បី​ដឹង​នូវ​មុសាវាទ​មិន​ស្មើ​ ថា​មិន​ស្មើ​ គប្បី​ដឹង​នូវ​បិ​សុ​ណវាចា​មិន​ស្មើ​ ថា​មិន​ស្មើ​ គប្បី​ដឹង​នូវ​ផរុសវាចា​មិន​ស្មើ​ ថា​មិន​ស្មើ​ គប្បី​ដឹង​នូវ​សម្ផ​ប្ប​លា​បៈ​មិន​ស្មើ​ ថា​មិន​ស្មើ​ គប្បី​ដឹង​នូវ​អភិជ្ឈា​មិន​ស្មើ​ ថា​មិន​ស្មើ​ គប្បី​ដឹង​នូវ​ព្យាបាទ​មិន​ស្មើ​ ថា​មិន​ស្មើ​ គប្បី​ដឹង​នូវ​មិច្ឆាទិដ្ឋិ​មិន​ស្មើ​ ថា​មិន​ស្មើ​ គប្បី​ដឹង​នូវ​សង្ខារ​ទាំងឡាយ​មិន​ស្មើ​ ថា​មិន​ស្មើ​ គប្បី​ដឹង​នូវ​កាមគុណ​ទាំង​ ៥ មិន​ស្មើ​ ថា​មិន​ស្មើ​ គប្បី​ដឹង​នូវ​នី​វណៈ​ទាំង​ ៥ មិន​ស្មើ​ ថា​មិន​ស្មើ​ គប្បី​ដឹង​នូវ​ចេតនា​មិន​ស្មើ​ ថា​មិន​ស្មើ​ គប្បី​ដឹង​នូវ​សេច​ក្តី​បា្រ​ថ្នា​មិន​ស្មើ​ ថា​មិន​ស្មើ​ គប្បី​ដឹង​ គប្បី​ដឹង​ទួ​ទៅ​ គប្បី​ដឹង​វិសេស​ គប្បី​ដឹង​បា្រ​កដ​ គប្បី​ចាក់ធ្លុះ​នូវ​កិរិយា​តំ​កល់​ (ចិត្ត​) មិន​ស្មើ​ ថា​មិន​ស្មើ។
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 637349149490559531
ទៅកាន់ទំព័រ៖