ព្រះត្រៃបិដក ភាគ ៦៤

ពាក្យ​ថា​ ក្នុង​លោក​ គឺ​ក្នុង​អបាយលោក។បេ។ ក្នុង​អា​យតន​លោក​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) គប្បី​ដឹង​នូវ​កម្ម​ណាមួយ​ ក្នុង​លោក ថា​មិន​ស្មើ។
 [៤៨​] ពាក្យ​ថា​ មិន​គប្បី​ប្រព្រឹត្ត​នូវ​កម្ម​មិន​ស្មើ​ ព្រោះ​ហេតុ​នៃ​កម្ម​មិន​ស្មើ​នោះ​ អធិប្បាយ​ថា​ មិន​គប្បី​ប្រព្រឹត្ត​កាយ​កម្ម​មិន​ស្មើ​ ព្រោះ​ហេតុ​នៃ​កាយ​កម្ម​មិន​ស្មើ​ មិន​គប្បី​ប្រព្រឹត្ត​វចីកម្ម​មិន​ស្មើ​ ព្រោះ​ហេតុ​នៃ​វចីកម្ម​មិន​ស្មើ​ មិន​គប្បី​ប្រព្រឹត្ត​មនោ​កម្ម​មិន​ស្មើ​ ព្រោះ​ហេតុ​នៃ​មនោ​កម្ម​មិន​ស្មើ​ មិន​គប្បី​ប្រព្រឹត្ត​បាណាតិបាត​មិន​ស្មើ​ ព្រោះ​ហេតុ​នៃ​បាណាតិបាត​មិន​ស្មើ​ មិន​គប្បី​ប្រព្រឹត្ត​អទិន្នាទាន​មិន​ស្មើ​ ព្រោះ​ហេតុ​នៃ​អទិន្នាទាន​មិន​ស្មើ​ មិន​គប្បី​ប្រព្រឹត្ត​កា​មេ​សុ​មិច្ឆាចារ​មិន​ស្មើ​ ព្រោះ​ហេតុ​នៃ​កា​មេ​សុ​មិច្ឆាចារ​មិន​ស្មើ​ មិន​គប្បី​ប្រព្រឹត្ត​មុសាវាទ​មិន​ស្មើ​ ព្រោះ​ហេតុ​នៃ​មុសាវាទ​មិន​ស្មើ​ មិន​គប្បី​ប្រព្រឹត្ត​បិ​សុ​ណវាចា​មិន​ស្មើ​ ព្រោះ​ហេតុ​នៃ​បិ​សុ​ណវាចា​មិន​ស្មើ​ មិន​គប្បី​ប្រព្រឹត្ត​ផរុសវាចា​មិន​ស្មើ​ ព្រោះ​ហេតុ​នៃ​ផរុសវាចា​មិន​ស្មើ​ មិន​គប្បី​ប្រព្រឹត្ត​សម្ផ​ប្ប​លា​បៈ​មិន​ស្មើ​ ព្រោះ​ហេ​តុ​នៃស​ម្ផ​ប្ប​លា​បៈ​មិន​ស្មើ​ មិន​គប្បី​ប្រព្រឹត្ត​អភិជ្ឈា​មិន​ស្មើ​ ព្រោះ​ហេតុ​នៃ​អភិជ្ឈា​មិន​ស្មើ​ មិន​គប្បី​ប្រព្រឹត្ត​ព្យាបាទ​មិន​ស្មើ​ ព្រោះ​ហេតុ​នៃ​ព្យាបាទ​មិន​ស្មើ​ មិន​គប្បី​ប្រព្រឹត្ត​មិច្ឆាទិដ្ឋិ​មិន​ស្មើ​ ព្រោះ​ហេតុ​នៃ​មិច្ឆាទិដ្ឋិ​មិន​ស្មើ​ មិន​គប្បី​ប្រព្រឹត្ត​សង្ខារ​ទាំងឡាយ​មិន​ស្មើ​ ព្រោះ​ហេតុ​នៃ​សង្ខារ​ទាំង​ឡាយ​មិន​ស្មើ​
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 637349149916240197
ទៅកាន់ទំព័រ៖