ព្រះត្រៃបិដក ភាគ ៦៤

ចោរ​ទាំងឡាយ ព្រះរាជា​ទាំងឡាយ​ នាំ​យក​ទ្រព្យ​ទៅ​ ភ្លើង​ឆេះ​ទ្រព្យ​ ប្រយោជន៍​វិនាស​ទៅ​ បុគ្គល​លះបង់​សរីរៈ​ ព្រមទាំង​របស់​ដែល​ហួងហែង​ដោយ​មរណៈ​ អ្នកប្រាជ្ញ​ ជ្រាប​សេចក្តី​នេះ​ហើយ​ គប្បី​បរិភោគ​ផង​ ឲ្យ​ទាន​ផង​ លុះ​បាន​ឲ្យ​ទាន​ និង​បរិភោគ​ តាម​សមគួរ​ដល់​អានុភាព​ហើយ​ រមែង​ជា​បុគ្គល​ដែល​មិន​ត្រូវ​គេ​និន្ទា​ ហើយ​ចូល​ទៅកាន់​ឋានសួគ៌​។

 កាម​ទាំងឡាយ​នោះ​ ឈ្មោះថា​ រមែង​សាបសូន្យ​។
 [១០​] ពាក្យ​ថា​ សត្វ​រមែង​ក្តៅក្រហាយ​ ដូច​ត្រូវ​ព្រួញ​មុត​ គឺ​សត្វ​ដែល​ត្រូវ​ព្រួញ​ដែក​មុត​ ឬត្រូវ​ព្រួញ​ឆ្អឹង​ ត្រូវ​ព្រួញ​ភ្លុក​ ត្រូវ​ព្រួញ​ស្នែង​ ឬត្រូវ​ព្រួញ​ឈើ​មុត​ រមែង​ក្តៅ​ក្រហាយ​ញាប់ញ័រ​ ចង្អៀតចង្អល់ លំបាក​ ឈឺចាប់​ តូចចិត្ត​ យ៉ាងណា​ សេចក្តី​សោក​ ខ្សឹកខ្សួល​ ទុក្ខទោមនស្ស​ និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ទាំងឡាយ​ រមែង​កើតឡើង​ព្រោះ​ប្រែប្រួល​ ព្រាត់ប្រាស​ចាក​វត្ថុកាម​ទាំងឡាយ​ បុគ្គល​នោះ​ ត្រូវ​ព្រួញ​គឺ​កាម​មុត​ រមែង​ក្តៅ​ក្រហាយ​ញាប់ញ័រ​ ចង្អៀតចង្អល់​ លំបាក​ ឈឺចាប់​ តូចចិត្ត​ យ៉ាងនោះ​ឯង​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) សត្វ​ក្តៅក្រហាយ​ដូច​ត្រូវ​ព្រួញ​មុត​។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ថា​
បើ​កាល​សត្វ​នោះ​ មាន​ឆន្ទៈ​កើត​ហើយ កំពុង​ប្រាថ្នា កាម​ទាំងឡាយ​នោះ​ សាបសូន្យ​ទៅ​វិញ​ សត្វ​រមែង​ក្តៅក្រហាយ​ ដូច​ត្រូវ​ព្រួ​ញមុត​។
ថយ | ទំព័រទី ៨ | បន្ទាប់
ID: 637349103457365173
ទៅកាន់ទំព័រ៖