ព្រះត្រៃបិដក ភាគ ៦៤

​ពួក​ធម៌​ដែល​សម្បយោគ​នឹង​ធម៌​ទាំងនេះ​ មាន​កម្លាំង​ថយ។ សហជាត​ធម៌​នៃ​ធម៌​ទាំងនេះ​ មា​នក​ម្លាំ​ងថយ។ តណ្ហាណា ជា​គ្រឿង​ប្រកប​ តណ្ហា​នោះ​ មាន​កម្លាំង​ថយ។ ធម៌​ទាំងនេះ​ មាន​កម្លាំង​ថយ​ជានិច្ច​ ចំពោះ​គ្នា​និង​គ្នា។ ធម៌​ទាំងនេះ​ មិន​ឱន​រក​គ្នា​និង​គ្នា។ ធម៌​ទាំងនេះ​ ញុំាង​គ្នា​និង​គ្នា​ឲ្យ​ធ្លាក់ចុះ។ ព្រោះថា​ មិនបានជា​ទីពឹង​ដល់គ្នា​នឹងគ្នា។ មួយទៀត​ ធម៌​ទាំងនេះ​ មិន​លើ​កតំ​កើង​គ្នា​និង​គ្នា។ ធម៌​ណា​ ជា​អ្នកបង្កើត​ ធម៌​នោះ​មិន​មាន​ទេ។ ធម៌​នីមួយ​ មិនមែន​សាបសូន្យ​ដោយ​ធម៌​ណាមួយ​ទេ។ ព្រោះថា​ ធម៌​ទាំងនេះ​ បែកធ្លាយ​ទៅ​ទាំងអស់។ ធម៌​ទាំងនេះ​ កើត​ហើយ​ ដោយសារ​ហេតុ និ​ងបច្ច័យ​ជា​ខាងដើម។ ហេតុ​ និង​បច្ច័យ​ទាំងឡាយ​ណា ដែល​ឲ្យ​កើតមុន​ ហេតុ និង​បច្ច័យ​ទាំងនោះ​ ក៏​ស្លាប់​មុន​ទៅ​ហើយ។ ធម៌​ទាំងឡាយ​ខាងដើម និង​ខាងចុង​ មិនបាន​ឃើញ​គ្នា​និង​គ្នា​ក្នុង​កាលណា​ឡើយ។ ជីវិត​តិច​ ព្រោះ​កិច្ច​របស់​ខ្លួន​តិច​ យ៉ាងនេះ។
 មួយវិញទៀត​ មនុស្ស​ទាំងឡាយ​ មានជីវិត​តិច​ ជីវិត​ស្តួចស្តើង​ ជីវិត​ខ្លី​ ជីវិត​មាន​ក្នុង​មួយខណៈ​ ជីវិត​រហ័ស​ ជីវិត​បាត់​ ជីវិត​មិន​មាំមួន​ ជីវិត​មិន​តាំងនៅ​អស់​កាលយូរ​ បើ​ប្រៀបធៀប​នឹង​ជីវិត​របស់​ពួក​ទេវតា​ជាន់​ចា​តុ​ម្ម​ហា​រាជិ​កា។ របស់​ពួក​ទេវតា​ជាន់​តាវ​ត្តិ​ង្ស។ របស់​ពួក​ទេវតា​ជាន់​យាមៈ។ របស់​ពួក​ទេវតា​ជាន់​តុសិត។ របស់​ពួក​ទេវតា​ជាន់​និម្មានរតី។
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 637349151479256263
ទៅកាន់ទំព័រ៖