ព្រះត្រៃបិដក ភាគ ៦៤

របស់​ពួក​ទេវតា​ជាន់​បរ​និមិ្មត​វសវត្តី។ មនុស្ស​ទាំងឡាយ​ មាន​ជីវិត​តិច​ ជីវិត​ស្តួចស្តើង​ ជីវិត​ខ្លី​ ជីវិត​មាន​ក្នុង​មួយខណៈ​ ជីវិត​រហ័ស​ ជីវិត​ឆាប់​ ជីវិត​មិន​មាំមួន​ ជីវិត​មិន​តាំងនៅ​អស់​កាលយូរ​ បើ​ប្រៀបធៀប​នឹង​ជីវិត​របស់​ពួក​ទេវតា​ព្រហ្ម​កាយិកៈ។ សម​ដូច​ពាក្យ​នេះ​ ដែល​ព្រះមានព្រះភាគ​ ត្រាស់​ហើយ​ថា​ ម្នាល​ភិក្ខុ​ទាំងឡាយ​ អាយុ​របស់​មនុស្ស​ទាំងឡាយ​នេះ​តិច​ បរលោក​ ត្រូវ​ទៅ​ដោយពិត​ បុគ្គល​គប្បី​ប៉ះពាល់​ដោយ​បញ្ញា​ ត្រូវ​ធ្វើកុសល​ ត្រូវ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ បុគ្គល​ដែល​កើត​ហើយ​ មិនមែន​មិន​ស្លាប់​ទេ​ ម្នាល​ភិក្ខុ​ទាំងឡាយ​ បុគ្គល​ណា​ រស់នៅ​យ៉ាង​យូរ​ បុគ្គល​នោះ​ គប្បី​រស់នៅ​ ១០០​ ឆ្នាំ​ តិច​ជាង​នេះ​ ឬច្រើនជាង​នេះ​ (មាន​ខ្លះ​)។
អាយុ​របស់​មនុស្ស​ទាំងឡាយ​តិច​ បុរស​អ្នក​មា​នបា្រ​ជ្ញា​ គួរ​ធុញទ្រាន់​នឹង​អាយុ​នុ៎ះ​ គប្បី​ប្រព្រឹត្ត​ឲ្យ​ដូច​បុគ្គល​ដែល​ត្រូវ​ភ្លើង​ឆេះ​ក្បាល​ ការ​មិន​មក​នៃ​មច្ចុ​ មិន​មាន​ទេ​ ថ្ងៃ​ និង​យប់​ រមែ​ងកន្លងទៅ​ ជីវិត​ក៏​រលត់​ទៅ​ដែរ​ អាយុ​នៃ​សត្វ​ទាំងឡាយ​ រមែង​អស់​ទៅ​ ដូច​ទឹក​នៃ​ស្ទឹង​តូច​ៗ។

 អធិប្បាយ​ពាក្យ​ថា​ ធី​រជន​ទាំងឡាយ​ ពោល​នូវ​ជីវិត​នេះ​ថា​ តិច​ ត្រង់​ពាក្យ​ថា​ ធី​រជន​ទាំងឡាយ​ គឺ​ឈ្មោះថា​ ធី​រជន​ ព្រោះ​ហេតុ​ជា​អ្នក​មា​នបា្រ​ជ្ញា។ ឈ្មោះថា​ ធី​រជន​ព្រោះ​ហេតុ​ជា​អ្នក​បរិបូណ៌​ដោយ​បា្រ​ជ្ញា។
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 637349152053237391
ទៅកាន់ទំព័រ៖