ព្រះត្រៃបិដក ភាគ ៦៤
ឈ្មោះថា ធីរជន ព្រោះហេតុជាអ្នកតិះដៀលបាប។ បញ្ញា លោកហៅថា ធី បានដល់បា្រជ្ញា ការដឹង ការពិចារណា ការពិចារណាសព្វ ការពិចារណាធម៌ ការកំណត់ ការកំណត់មាំ ការកំណត់មាំមួន ភាពជាបណ្ឌិត ភាពជាអ្នកឈ្លាស ភាពជាអ្នកល្អិតល្អន់ ភាពជាអ្នកវាងវៃ ការគិត ការត្រិះរិះ បា្រជ្ញាដូចជាផែនដី បា្រជ្ញាជាគ្រឿងទំលាយបង់ (នូវកិលេស) បា្រជ្ញាជាគ្រឿងដឹកនាំ ការឃើញច្បាស់ ការដឹងខ្លួន ចន្លួញគឺបញ្ញា បញ្ញា បញ្ញិន្រ្ទិយ កម្លាំងគឺបញ្ញា សស្រ្តាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា រស្មីគឺបញ្ញា ប្រទីបគឺបញ្ញា កែវគឺបញ្ញា ការមិនភាន់ច្រឡំ ការពិចារណាធម៌ ការយល់ត្រូវ ឈ្មោះថា ធីរជន ព្រោះប្រកបព្រមដោយបញ្ញានោះ។ មួយទៀត ពួកធីរជនខាងខន្ធ ធីរជនខាងធាតុ ធីរជនខាងអាយតនៈ ធីរជនខាងបដិច្ចសមុប្បាទ ធីរជនខាងសតិប្បដ្ឋាន ធីរជនខាងសម្មប្បធាន ធីរជនខាងឥទ្ធិបាទ ធីរជនខាងឥន្រ្ទិយ ធីរជនខាងពលៈ ធីរជនខាងពោជ្ឈង្គ ធីរជនខាងមគ្គ ធីរជនខាងផល ធីរជនខាងព្រះនិពា្វន។ ពួកធីរជនទាំងនោះ បានពោលយ៉ាងនេះថា មនុស្សទាំងឡាយ មានជីវិតតិច ជីវិតស្តួចស្តើង ជីវិតខ្លី ជីវិតប្រកបដោយខណៈ ជីវិតរហ័យ ជីវិតឆាប់ ជីវិតមិនមាំមួន
ID: 637349152380311346
ទៅកាន់ទំព័រ៖