ព្រះត្រៃបិដក ភាគ ៦៤

ជីវិត​មិន​តាំងនៅ​អស់​កាលយូរ​ ធី​រជន​ទាំងឡាយ​ បាន​ពោល​យ៉ាងនេះ​ សំដែង​យ៉ាងនេះ​ ពណ៌នា​យ៉ាងនេះ​ បំភ្លឺ​យ៉ាងនេះ​ ថ្លែង​យ៉ាងនេះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ធី​រជន​ទាំងឡាយ​ បាន​ពោល​នូវ​ជីវិត​នេះ​ ថា​តិច។ ហេតុ​នោះ​ ព្រះ​មាន​ព្រះ​ភាគ​ ត្រាស់​ថា​
ព្រោះហេតុនោះ​ ជន​ក្នុង​សា​សនា​នេះ​ គប្បី​សិក្សា​ គប្បី​ដឹង​នូវ​កម្ម​ណា​នីមួយ​ក្នុង​លោក ថា​មិន​ស្មើ​ មិន​គប្បី​ប្រព្រឹត្ត​នូវ​កម្ម​មិន​ស្មើ​ ព្រោះ​ហេតុ​នៃ​កម្ម​មិន​ស្មើ​នោះ​ទេ​ ដ្បិតថា​ ធី​រជន​ទាំងឡាយ​ បាន​ពោល​នូវ​ជីវិត​នេះ​ថា​ តិច។
[៥០​] តថាគត​ឃើ​ញនូវព​ពួក​សត្វ​នេះ​ ដែល​លុះ​ក្នុង​អំណាច​តណ្ហា​ ក្នុង​ភព​ទាំងឡាយ​ កំពុង​ញាប់ញ័រ​ក្នុង​លោក នរជន​ទាំងឡាយ​ថោក​ទាប​ មិនទាន់​កន្លង​តណ្ហា​ក្នុង​ភព​តូច​ និង​ភព​ធំ​ទាំងឡាយ​ទេ​ រមែង​យំរៀបរាប់​ក្នុង​មាត់​មច្ចុ។

 [៥១​] អធិប្បាយ​ពាក្យ​ថា​ ឃើញ​ (នូវ​ព​ពួក​សត្វ​) កំពុង​ញាប់ញ័រ​ក្នុង​លោក​ ត្រង់​ពាក្យ​ថា​ ឃើញ​ គឺ​ឃើញ​ដោយ​មំសចក្ខុ​ក្តី​ ឃើញ​ដោយ​ទិព្វចក្ខុ​ក្តី​ ឃើញ​ដោយ​បញ្ញា​ចក្ខុ​ក្តី​ ឃើញ​ដោយ​ពុទ្ធ​ចក្ខុ​ក្តី​ មើលឃើញ​ ក្រឡេក​មើល​ សំឡឹង​មើល​ ពិចារណាមើល​ ដោ​យស​មន្ត​ចក្ខុ​ក្តី។ ពាក្យ​ថា​ ក្នុង​លោក​ គឺ​ក្នុង​អបាយលោក​ មនុស្សលោក​
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 637349152886471095
ទៅកាន់ទំព័រ៖