ព្រះត្រៃបិដក ភាគ ៦៤

ទេវលោក​ ខន្ធ​លោក​ ធាតុ​លោក​ អាយតន​លោក។ ពាក្យ​ថា​ កំពុង​ញាប់ញ័រ​ គឺ​កំពុង​ញាប់ញ័រ​ ដោយ​កា​រញា​ប់ញ័​រព្រោះ​តណ្ហា​ កំពុង​ញាប់ញ័រ​ដោយ​ការ​ញាប់ញ័រ​ព្រោះ​ទិដ្ឋិ​ កំពុង​ញាប់ញ័រ​ ដោយ​ការ​ញាប់ញ័រ​ព្រោះ​កិលេស​ កំពុង​ញាប់ញ័រ​ ដោយ​ការ​ញាប់ញ័រ​ព្រោះ​ធម៌​ជា​គ្រឿង​ប្រកប​ កំពុង​ញាប់ញ័រ​ ដោយ​ការ​ញាប់ញ័រ​ព្រោះ​វិបាក​ កំពុង​ញាប់ញ័រ​ ដោយ​ការ​ញាប់ញ័រ​ព្រោះ​ទុច្ចរិត​ កំពុង​ញាប់ញ័រ​ ដោយ​តម្រេក​ដែល​ត្រេកអរ​ហើយ​ កំពុង​ញាប់ញ័រ​ដោយ​ទោសៈ​ដែល​ប្រទូស្ត​ហើយ​ កំពុង​ញាប់ញ័រ​ ដោយ​មោហៈ​ដែល​វង្វេង​ហើយ​ ញាប់​ញ័រ​ដោយ​មា​នះ​ដែល​ជាប់​ចំពាក់​ហើយ​ ញាប់ញ័រ​ដោយ​ទិដ្ឋិ​ដែល​ស្ទាបអង្អែល​ហើយ​ ញាប់​ញ័រ​ដោយ​ឧទ្ធច្ចៈ​ ដែល​ដល់​នូវ​សេចក្តី​រាយមាយ​ ញាប់ញ័រ​ដោយ​វិចិកិច្ឆា​ ដែល​ដល់​នូវ​សេចក្តី​មិន​ដាច់ស្រេច​ ញាប់ញ័រ​ដោយ​អនុស័យ​ ដែល​ដល់​នូវ​កំឡាំង​ញាប់ញ័រ​ដោយ​លាភ​ ញាប់ញ័រ​ដោយ​អលាភ​ ញាប់ញ័រ​ដោយ​យស​ ញាប់ញ័រ​ដោយ​ការ​មិន​មានយស​ ញាប់ញ័រ​ដោយ​សេចក្តី​សរសើរ​ ញាប់ញ័រ​ដោយ​និន្ទា​ ញាប់ញ័រ​ដោយ​សុខ​ ញាប់ញ័រ​ដោយ​ទុក្ខ​ ញាប់ញ័រ​ដោយ​ជាតិ​ ញាប់ញ័រ​ដោយ​ជរា​ ញាប់ញ័រ​ដោយ​ព្យាធិ​ ញាប់ញ័រ​ដោយ​មរណៈ​ ញាប់ញ័រ​ដោយ​សោ​កៈ​ បរិទេវៈ​ ទុក្ខៈ​ ទោ​មនស្សៈ​ ឧបា​យា​សៈ​ទាំងឡាយ​ ញាប់ញ័រ​ដោយ​ទុក្ខ​ ដែល​កើត​ក្នុង​នរក​
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 637349153214483058
ទៅកាន់ទំព័រ៖