ព្រះត្រៃបិដក ភាគ ៦៤
ឫសដូងដុះ បូស ឫសដូងបាត អាពាធតាំងឡើងអំពីប្រមាត់ អាពាធតាំងឡើងអំពីស្លេស្ម អាពាធតាំងឡើងអំពីខ្យល់ អាពាធកើតអំពីធាតុទាំង ៤ ប្រជុំគ្នា អាពាធកើតអំពីរដូវប្រែប្រួល អាពាធកើតអំពីរក្សាឥរិយាបថមិនស្មើ អាពាធកើតអំពីសេចក្តីព្យាយាម (របស់គេ មានវាយចងជាដើម) អាពាធកើតអំពីផលនៃកម្ម ត្រជាក់ ក្តៅ ឃ្លាន ស្រេក ឧច្ចារៈ បស្សាវៈ ទុក្ខដោយសម្ផ័ស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ ពស់តូច និងពស់ធំ ទុក្ខព្រោះស្លាប់មាតា ទុក្ខព្រោះស្លាប់បិតា ទុក្ខព្រោះស្លាប់បងប្អូនប្រុស ទុក្ខព្រោះស្លាប់បងប្អូនស្រី ទុក្ខព្រោះស្លាប់កូនប្រុស ទុក្ខព្រោះស្លាប់កូនស្រី ទុក្ខព្រោះវិនាសពួកញាតិ វិនាសភោគៈ វិនាសគឺរោគ វិនាសសីល វិនាសទិដ្ឋិ តថាគតឃើញ មើល ក្រឡេកមើល សំឡឹងមើល ពិចារណាឃើញ (នូវពួកសត្វ) កំពុងញាប់ញ័រ ញាប់ញ័រចំប្រប់ ញាប់ញ័រផ្សេងៗ រន្ធត់ រន្ធត់ខ្លាំង រន្ធត់ក្រៃលែង ហេតុនោះ (ទ្រង់ត្រាស់ថា) ឃើញ (នូវពួកសត្វ) កំពុងញាប់ញ័រក្នុងលោក។
[៥២] អធិប្បាយពាក្យថា ពួកសត្វនេះ ដែលលុះក្នុងអំណាចតណ្ហា ក្នុងភពទាំងឡាយ ត្រង់ពាក្យថា ពួកសត្វ គឺជាឈ្មោះនៃសត្វ។ ពាក្យថាតណ្ហា បានដល់ រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា
ID: 637349153979269915
ទៅកាន់ទំព័រ៖