ព្រះត្រៃបិដក ភាគ ៦៤

ដោយ​កាមគុណ​ទាំង​ ៥ ដ៏​ថោកទាប។ ដោយ​នី​វរ​ណៈ​ទាំង​ ៥ ដ៏​ថោកទាប។ ដោយចេតនា​ដ៏​ថោកទាប។ ដោយ​សេចក្តី​ប្រាថ្នា​ដ៏​ថោកទាប។ នរជន​ថោកទាប​ ថោកទាប​ពេក​ ទន់​ទាប​ លាមក​ អាក្រក់​ កំទេច​កំ​ទី​ ព្រោះ​ហេតុ​ជា​អ្នក​ប្រកបដោយ​កា​រតំ​កល់​ចិត្ត​ដ៏​ថោកទាប​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) នរជន​ទាំងឡាយ​ថោកទាប។ ពាក្យ​ថា​ រមែង​យំរៀបរាប់​ ក្នុង​មាត់​នៃ​មច្ចុ​ សេចក្តី​ថា​ ​ពួក​ជន​ដល់​នូវ​មច្ចុ​ ដល់​ព្រម​នូវ​មច្ចុ​ ចូល​ទៅ​រក​មច្ចុ​ ដល់​នូវ​មារ​ ដល់​ព្រម​នូវ​មារ​ ចូល​ទៅ​រក​មារ​ ដល់​នូវ​មរណៈ​ ដល់​ព្រម​នូវ​មរណៈ​ ចូល​ទៅ​រកម​រណៈ​ រមែង​យំ​ យំរៀបរាប់​ សៅសោក​ លំបាក​ ខ្សឹកខ្សួល​ គក់​ទ្រូង​ ដល់​នូវ​សេចក្តី​វង្វេង​ ក្នុង​មាត់​នៃ​មច្ចុ​ ក្នុង​មាត់​នៃ​មារ​ ក្នុង​មាត់​នៃ​មរណៈ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) នរជន​ទាំងឡាយ​ថោកទាប​ រមែង​យំរៀបរាប់​ក្នុង​មាត់​នៃ​មច្ចុ។
 [៥៤​] អធិប្បាយ​ពាក្យ​ថា​ មិនទាន់​កន្លង​នូវ​តណ្ហា ក្នុង​ភព​តូច និ​ងភព​ធំ​ទាំងឡាយ ត្រង់​ពាក្យ​ថា តណ្ហា​ បាន​ដល់​រូប​តណ្ហា។បេ។ ធម្ម​តណ្ហា។ ពាក្យ​ថា ក្នុង​ភព​តូច និ​ងភព​ធំ​ទាំងឡាយ គឺ​ក្នុង​កម្ម​ភព បុ​នព្ភព ឈ្មោះថា​ក្នុង​ភព​តូច និង​ភព​ធំ​ គឺថា ក្នុង​កាមភព ឈ្មោះ​កម្ម​ភព​ ក្នុង​កាមភព ឈ្មោះ​បុ​នព្ភព ក្នុង​រូប​ភព​ ឈ្មោះ​កម្ម​ភព ក្នុង​រូប​ភព ឈ្មោះ​បុ​នព្ភព ក្នុង​អរូបភព ឈ្មោះ​កម្ម​ភព ក្នុង​អរូបភព ឈ្មោះ​បុ​នព្ភព
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 637349154714053751
ទៅកាន់ទំព័រ៖