ព្រះត្រៃបិដក ភាគ ៦៤

 ពាក្យ​ថា​ ចូរ​មើល​ពួក​សត្វ​ដែល​មាន​សេចក្តី​អាល័យ កំពុងតែ​ញាប់ញ័រ សេចក្តី​ថា ពួក​នរជន​មាន​សេចក្តី​រង្កៀស​ ក្នុង​ការ​ដណ្តើម​យក​វត្ថុ ដែល​ខ្លួន​អាល័យ ញាប់ញ័រ​ខ្លះ កាល​គេ​កំពុង​ដណ្តើម​យក ញាប់ញ័រ​ខ្លះ​ កាល​វត្ថុ​ដែលគេ​ដណ្តើម​យក​ហើយ ញាប់ញ័រ​ខ្លះ​ មាន​សេចក្តី​រង្កៀស​ ក្នុង​ការប្រែប្រួល​នៃ​វត្ថុ​ដែល​ខ្លួន​អាល័យ ញាប់ញ័រ​ខ្លះ កាល​វត្ថុ​ដែល​កំពុង​ប្រែប្រួល​ ញាប់ញ័រ​ខ្លះ កាល​វត្ថុ​ដែល​ប្រែប្រួល​ហើយ ញាប់ញ័រ​ខ្លះ ញាប់ញ័រ​ខ្លាំង ញាប់​ញ័រ​ផ្សេង​ៗ រន្ធត់ រន្ធ​ត់​ខ្លាំ រន្ធត់​ដោយ​អាការ​ទាំងពួង អ្នក​ទាំងឡាយ ចូរ​មើល ចូរ​ឃើញ ចូរ​ក្រឡេក​មើល​ ចូ​រសំឡឹង​មើល ចូរ​ពិចារណាមើល នូវ​ពួក​សត្វ​កំពុង​ញាប់ញ័រ​ ញាប់ញ័រ​ដោយ​អាការ​ទាំងពួង ញាប់​ញ័រ​ផ្សេង​ៗ រន្ធត់ រន្ធត់​ខ្លាំង រន្ធត់​ដោយ​អាការ​ទាំងពួង​ យ៉ាងនេះ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) អ្នក​ទាំងឡាយ ចូរ​មើល​ពួក​សត្វ ដែល​មាន​សេចក្តី​អាល័យ កំពុង​ញាប់ញ័រ។
 [៥៧​] ពាក្យ​ថា​ ដូច​ពួក​ត្រី​ ក្នុង​ទី​មាន​ទឹក​តិច​ ទាំង​មាន​ខ្សែទឹក​អស់ហើយ​ សេចក្តី​ថា​ ​ពួក​ត្រី​ក្នុង​ទី​មាន​ទឹក​តិច​ មាន​ទឹក​ស្តួចស្តើង​ មាន​ទឹក​អស់ហើយ​ ត្រូវ​ពួក​ក្អែក​ក្តី​ ​ពួក​ត្រដក់​ក្តី​ ​ពួក​កុក​ក្តី​ បៀតបៀន​ចឹក​លើកឡើង​ ពាំ​ស៊ី​ ក៏​ញាប់ញ័រ ញាប់ញ័រ​សព្វ ញាប់​ញ័រ​ផ្សេង​ៗ រន្ធត់ រន្ធត់​ខ្លាំង រន្ធត់​សព្វ​សាច់ យ៉ាងណាមិញ ពួក​សត្វ​ដែល​មាន​សេចក្តី​រង្កៀស ក្នុង​ការ​ដណ្តើម​យក​វត្ថុ​ដែល​ខ្លួន​អាល័យ​ ញាប់ញ័រ​ខ្លះ
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 637349155987188181
ទៅកាន់ទំព័រ៖