ព្រះត្រៃបិដក ភាគ ៦៤
កាលគេកំពុងដណ្តើម ញាប់ញ័រខ្លះ កាលវត្ថុដែលគេដណ្តើមហើយ ញាប់ញ័រខ្លះ មានសេចក្តីរង្កៀសក្នុងការប្រែប្រួលនៃវត្ថុដែលខ្លួនអាល័យ ញាប់ញ័រខ្លះ កាលវត្ថុដែលកំពុងប្រែប្រួលញាប់ញ័រខ្លះ កាលវត្ថុដែលប្រែប្រួលហើយ ញាប់ញ័រខ្លះ ញាប់ញ័រសព្វ ញាប់ញ័រផ្សេង ៗ រន្ធត់ រន្ធត់ខ្លាំង រន្ធត់សព្វសាច់ ក៏យ៉ាងនោះដែរ ហេតុនោះ (ទ្រង់ត្រាស់ថា) ដូចពួកត្រីក្នុងទីមានទឹកតិច ទាំងមានខ្សែទឹកអស់ហើយ។
[៥៨] ពាក្យថា បុគ្គលមិនមានអាល័យ លុះឃើញទោសនេះហើយ គប្បីប្រព្រឹត្ត គឺឃើញ មើល ថ្លឹង ពិចារណា សំដែងឲ្យច្បាស់ ធ្វើឲ្យបា្រកដ នូវទោសនេះក្នុងអាល័យទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ឃើញទោសនេះ។ ពាក្យថា អាល័យ ក្នុងបទថា បុគ្គលមិនមានអាល័យ គប្បីប្រព្រឹត្ត បានដល់អាល័យ ២ អាល័យគឺតណ្ហា ១ អាល័យគឺទិដ្ឋិ ១។បេ។ នេះ អាល័យគឺតណ្ហា។បេ។ នេះ អាល័យគឺទិដ្ឋិ។ បុគ្គលលះអាល័យគឺតណ្ហា រលាស់ចោលអាល័យគឺទិដ្ឋិ មិនប្រកាន់ចក្ខុ មិនប្រកាន់សោតៈ មិនប្រកាន់ឃានៈ មិនប្រកាន់ជិវ្ហា មិនប្រកាន់កាយ មិនប្រកាន់ចិត្ត មិនប្រកាន់ មិនទទួល មិនស្ទាបអង្អែល មិនប្រកាន់ស្អិត នូវរូប សំឡេង ក្លិន រស ផ្សព្វទាំងឡាយ ត្រកូល ពួក អាវាស លាភ យស សេចក្តីសរសើរ សុខ ចីវរ បិណ្ឌបាត សេនាសនៈ បរិក្ខារគឺថ្នាំជាបច្ច័យដល់ជម្ងឺ
ID: 637349156407868132
ទៅកាន់ទំព័រ៖