ព្រះត្រៃបិដក ភាគ ៦៤

ហេតុ​នោះ​ព្រះមានព្រះភាគ​ ត្រាស់​ថា​
អ្នក​ទាំងឡាយ​ ចូរ​មើល​ពួក​សត្វ​ ដែល​មាន​សេចក្តី​អាល័យ​ កំពុង​ញាប់ញ័រ ដូច​ពួក​ត្រី​ក្នុង​ទី​មាន​ទឹក​តិច​ ទាំង​មាន​ខ្សែទឹក​អស់ហើយ បុគ្គល​មិន​មាន​អាល័យ លុះ​ឃើញ​ទោស​នេះ​ហើយ គប្បី​ប្រព្រឹត្ត​ មិន​ធ្វើការ​ជាប់​ចំពាក់​ក្នុង​ភព​ទាំងឡាយ។
[៦០​] អ្ន​កបា្រ​ជ្ញ​ រមែង​បន្ទោបង់​នូវ​សេចក្តី​ពេញចិត្ត​ ក្នុង​ទីបំផុត​ទាំងពីរ​ រមែង​កំណត់​ដឹង​ផស្សៈ​ ហើយ​ជា​អ្នក​មិន​ជាប់​ចំពាក់​ ជា​អ្នក​តិះដៀល​អំពើ​ណា​ដោយ​ខ្លួន​ឯង​ តែង​មិន​ធ្វើអំពើ​នោះ​ មិន​ប្រឡាក់​ក្នុង​អារម្មណ៍​ទាំង​ឡាយ​ ដែល​ខ្លួន​ឃើញ​ហើយ​ ឮហើយ​ឡើយ។

 [៦១​] អធិប្បាយ​ពាក្យ​ថា​ រមែង​បន្ទោបង់​នូវ​សេចក្តី​ពេញចិត្ត​ក្នុង​ទីបំផុត​ទាំងពីរ​ ត្រង់​ពាក្យ​ថា​ ទីបំផុត​ គឺ​ ផស្សៈ​ ជាទីបំផុត​ទី​ ១ ហេតុ​ដែល​កើត​ផស្សៈ​ ជាទីបំផុត​ទី​ ២។ អតីតកាល​ ជាទីបំផុត​ទី​ ១ អនាគតកាល​ ជាទីបំផុត​ទី​ ២។ សុខវេទនា​ ជាទីបំផុត​ទី​ ១ ទុក្ខវេទនា​ជាទីបំផុត​ទី​ ២។ នាម​ ជាទីបំផុត​ទី​ ១ រូប​ ជាទីបំផុត​ទី​ ២។ អាយតនៈ​ខាងក្នុង​ ៦ ជាទីបំផុត​ទី​ ១ អាយតនៈ​ខាងក្រៅ​ ៦ ជាទីបំផុត​ទី​ ២។ សក្កា​យៈ​ ជាទីបំផុត​ទី​ ១ ហេតុ​ជា​ដែន​កើត​នៃ​សក្កា​យៈ​ ជាទីបំផុត​ទី​ ២។
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 637349157237195053
ទៅកាន់ទំព័រ៖