ព្រះត្រៃបិដក ភាគ ៦៤
លោកិយផស្សៈ លោកុត្តរផស្សៈ អតីតផស្សៈ អនាគតផស្សៈ បច្ចុប្បន្នផស្សៈ ការប៉ះពាល់ អាការនៃការប៉ះពាល់ ការពាល់ត្រូវព្រម ភាពនៃការពាល់ត្រូវព្រមណា មានសភាពយ៉ាងនេះ នេះហៅថាផស្សៈ។ ពាក្យថា កំណត់ដឹងផស្សៈ គឺកំណត់ដឹងផស្សៈ ដោយបរិញ្ញា ៣ គឺ ញាតបរិញ្ញា ១ តិរណបរិញ្ញា ១ បហាណបរិញ្ញា ១។
ញាតបរិញ្ញា តើដូចម្តេច។ (ភិក្ខុក្នុងសាសនានេះ) ដឹងនូវផស្សៈ គឺដឹង ឃើញថា នេះ ចក្ខុសម្ផស្សៈ នេះសោតសម្ផស្សៈ នេះឃានសម្ផស្សៈ នេះជិវ្ហាសម្ផស្សៈ នេះកាយ សម្ផស្សៈ នេះមនោសម្ផស្សៈ នេះអធិវចនសម្ផស្សៈ នេះបដិឃសម្ផស្សៈ នេះសុខវេទនីយផស្សៈ នេះទុក្ខវេទនីយផស្សៈ នេះអទុក្ខមសុខវេទនីយផស្សៈ នេះកុសលផស្សៈ នេះអកុសលផស្សៈ នេះអព្យាកតផស្សៈ នេះកាមាវចរផស្សៈ នេះរូបាវចរផស្សៈ នេះអរូបាវចរផស្សៈ នេះសុញ្ញតផស្សៈ នេះអនិមិត្តផស្សៈ នេះអប្បណិហិតផស្សៈ
ID: 637349157990105830
ទៅកាន់ទំព័រ៖