ព្រះត្រៃបិដក ភាគ ៦៤
ពួក អាវាស លាភ យស សេចក្តីសរសើរ សុខ ចីវរ បិណ្ឌបាត សេនាសនៈ គ្រឿងបរិក្ខារ គឺថ្នាំជាបច្ច័យដល់ជម្ងឺ កាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញានាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព អតីត អនាគត បច្ចុប្បន្ន ក្នុងធម៌ទាំងឡាយដែលឃើញ ឮ ប៉ះពាល់ ឬគប្បីដឹង មិនធ្លាក់ចុះ មិនជ្រុលជ្រប់ មិនងល់ងប់ មានការជាប់ចំពាក់កន្លងហើយ មានការជាប់ចំពាក់ទៅបា្រសហើយ មានការជាប់ចំពាក់លះហើយ មានការជាប់ចំពាក់ខ្ជាក់ចោលហើយ មានការជាប់ចំពាក់រួចហើយ មានការជាប់ចំពាក់លះបង់ហើយ មានការជាប់ចំពាក់រលាស់ចោលហើយ មានរាគៈកន្លងហើយ មានរាគៈទៅបា្រសហើយ មានរាគៈលះហើយ មានរាគៈខ្ជាក់ចោលហើយ មានរាគៈរួចស្រឡះហើយ មានរាគៈ លះបង់ហើយ មានរាគៈរលាស់ចោលហើយ មិនមានសេចក្តីបា្រថ្នា មានទុក្ខរលត់ហើយ មានសេចក្តីត្រជាក់ ទទួលចំពោះសេចក្តីសុខ សម្រេចនៅដោយចិត្តដ៏ប្រសើរ ហេតុនោះ (ទ្រង់ត្រាស់ថា) កំណត់ដឹងផស្សៈហើយ ជាអ្នកមិនជាប់ចំពាក់។
[៦៣] អធិប្បាយពាក្យថា តិះដៀលអំពើណាដោយខ្លួនឯង មិនធ្វើអំពើនោះ ត្រង់ពាក្យថា អំពើណា គឺតិះដៀលអំពើណាដោយខ្លួនឯង។ តិះដៀលខ្លួន ព្រោះហេតុ ២ យ៉ាង គឺព្រោះអំពើដែលខ្លួនធ្វើហើយ និង
ID: 637349159077435120
ទៅកាន់ទំព័រ៖