ព្រះត្រៃបិដក ភាគ ៦៤

មាន​សេចក្តី​សំគាល់​ថា​ទៀងទាត់ មានចិត្ត​ថា​ពិត មាន​សេចក្តី​សំគាល់​ថា​ពិត​ មានចិត្ត​ថា​មិន​ប្រែប្រួល មាន​សេចក្តី​សំគាល់​ថា​មិន​ប្រែប្រួល ហើយ​ជេរប្រទេច​នូវ​ព្រះ​មាន​ព្រះ​ភាគ និង​ព្រះភិក្ខុ​សង្ឃ ដោយហេតុ​មិន​ពិត ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ពួក​ជនឯ​ទៀត មានចិត្ត​ជឿ​ថា​មែន​ រមែង​ជេរ​តាម។
 [៧៣​] ពាក្យ​ថា​ ព្រះពុទ្ធ​ជាមុ​និ​ រមែង​មិន​អើពើ​នូវ​វាទៈ​ ដែល​កើតឡើង​ គឺ​វាទៈ​នោះ​ កើត​ កើត​ព្រម​ កើត​ហើយ​ កើត​ចំពោះ​ហើយ​ កើ​តបា្រ​កដ​ហើយ​ ជា​វាទៈ​លាន់​កងរំពង​ អំពីសំណាក់​បុគ្គល​ដទៃ​ ជា​ពាក្យ​ជេរប្រទេច​នូវ​ព្រះមានព្រះភាគ និង​ព្រះភិក្ខុ​សង្ឃ​ ដោយ​ហេតុ​មិន​ពិត​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) នូវ​វាទៈ​ដែល​កើត​ហើយ។ ពាក្យ​ថា​ ព្រះពុទ្ធ​ជាមុ​និ​ រមែង​មិន​អើពើ​ សេចក្តី​ថា​ ញាណ​ លោក​ហៅ​ថា​មោនៈ​ បាន​ដល់​បា្រ​ជ្ញា​ ការ​ដឹង​ច្បាស់។បេ។ សេចក្តី​មិន​វង្វេង​ ការពិចារណា​ធម៌​ សេចក្តី​ឃើញត្រូវ​ ព្រះពុទ្ធ​ជាមុ​និ​ ប្រកបដោយ​ញាណ​នោះ​ ឈ្មោះថា​ទ្រង់​ដល់​នូវ​មោនៈ។បេ។ ព្រះមានព្រះភាគ​នោះ​ កន្លង​នូវ​បណ្តាញ​គឺ​សេចក្តី​ជាប់​ ទើប​ឈ្មោះថា​ មុនិ។ បុគ្គល​ណា​អើពើ​នូវ​វាទៈ​ បុគ្គល​នោះ​ រមែង​អើពើ​នូវ​វាទៈ​ដោយហេតុ​ ២ យ៉ាង។ គឺ​បុគ្គល​អ្នក​បង្ក​ទោស​ រមែង​អើពើ​នូវ​វាទៈ​ ព្រោះ​ភាព​នៃ​ខ្លួន​ជា​អ្នក​បង្ក​ទោស​ ១។
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 637349327411900023
ទៅកាន់ទំព័រ៖