ព្រះត្រៃបិដក ភាគ ៦៤

បុគ្គល​វៀរ​កាម​ ដោយ​កិរិយា​សង្កត់​សង្កិន​យ៉ាងនេះ​។
 បុគ្គល​វៀរ​កាម​ដោយ​ការ​ផ្តាច់ផ្តិល​ តើ​ដូចម្តេច​។ បុគ្គល​កាល​ចំរើន​សោ​តា​បត្តិ​មគ្គ​ក្តី​ ឈ្មោះថា វៀរ​កាម​ដែល​ជាហេតុ​ទៅកាន់​អបាយ ដោយ​កិរិយា​ផ្តាច់ផ្តិល​ កាល​ចំរើន​សកទាគាមិមគ្គ​ក្តី​ ឈ្មោះថា​ វៀរ​កាម​ដ៏​គ្រោ​តគ្រា​ត ដោយ​កិរិយា​ផ្តាច់ផ្តិល​ កាល​ចំរើន​អនាគាមិមគ្គ​ក្តី​ ឈ្មោះថា​ វៀរ​កាម​ដ៏​លិ្អ​ត ដោយ​កិរិយា​ផ្តាច់ផ្តិល​ កាល​ចំរើន​អរហត្តមគ្គ​ក្តី​ ឈ្មោះថា វៀរ​កាម​ដោយសព្វគ្រប់​ គ្រប់​ទាំងអស់​ មិន​មាន​សេស​សល់​ ឥត​សេស​សល់​ ដោយ​កិរិយា​ផ្តាច់ផ្តិល​។ បុគ្គល​វៀរ​កាម​ដោយ​ការ​ផ្តាច់ផ្តិល​យ៉ាងនេះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​ណា​វៀរ​កាម​ទាំងឡាយ​។
 [១៣​] ពាក្យ​ថា​ ដូច​បុគ្គល​វៀរ​ក្បាល​ពស់​ដោយ​ជើង​ អធិប្បាយ​ថា​ អហិ​សត្វ​ លោក​ហៅថា​ ពស់។ ដែល​ហៅថា​ ពស់​ ដោយ​សេចក្តី​ដូចម្តេច។ សត្វ​ណា​លូន​ទៅ​ ហេតុ​នោះ​ សត្វ​នោះ​ឈ្មោះថា​ ពស់។ សត្វ​ណា​ពត់ពេន​ ហេតុ​នោះ​ សត្វ​នោះ​ឈ្មោះថា​ ភុជ​គៈ។ សត្វ​ណា​ទៅ​ដោយ​ទ្រូង​ ហេតុ​នោះ​ សត្វ​នោះ​ឈ្មោះថា​ ពស់។ សត្វ​ណា​មាន​ក្បាល​ឱន​រាប​ ហេតុ​នោះ​ សត្វ​នោះ​ឈ្មោះថា​ ពស់។ សត្វ​ណា​លូន​ទៅ​ដោយ​ក្បាល​ ហេតុ​នោះ​ សត្វ​នោះ​ឈ្មោះថា​ ពស់។
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 637349105117269610
ទៅកាន់ទំព័រ៖