ព្រះត្រៃបិដក ភាគ ៦៤
[៩១] អធិប្បាយពាក្យថា ធម៌ទាំងឡាយ ដែលបុគ្គលណាសម្រេចហើយ តាក់តែងហើយ ត្រង់ពាក្យថា សម្រេច បានដល់កិរិយាសម្រេច ២ ប្រការ គឺកិរិយាសម្រេច គឺតណ្ហា ១ កិរិយាសម្រេចគឺទិដ្ឋិ ១។ បេ។ នេះហៅថា កិរិយាសម្រេចគឺតណ្ហា។បេ។ នេះហៅថា កិរិយាសម្រេចគឺទិដ្ឋិ។ ពាក្យថា តាក់តែងហើយ គឺធ្វើព្រមហើយ ចាត់ចែងហើយ តាក់តែងបា្រកដហើយ តាំងទុកព្រមហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) តាក់តែងហើយ។ ម្យ៉ាងទៀត ធម៌ទាំងឡាយមានសភាពមិនទៀង ដែលបច្ច័យតាក់តែងហើយ អាស្រ័យគ្នាទើបកើតឡើង មានការអស់ទៅជាធម្មតា មានការសូន្យទៅជាធម្មតា មានការព្រាត់បា្រសជាធម្មតា មានការរលត់ជាធម្មតា ហេតុនោះ (ទ្រង់ត្រាស់ថា) តាក់តែងហើយ។ ពាក្យថា ដែលបុគ្គលណា គឺបុគ្គលដែលលុះក្នុងទិដ្ឋិ។ ទិដ្ឋិ ៦២ លោកពោលថា ធម៌ទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ធម៌ទាំងឡាយដែលបុគ្គលណា សម្រេចហើយ តាក់តែងហើយ។
[៩២] អធិប្បាយពាក្យថា ធ្វើឲ្យតាំងនៅក្នុងខាងមុខហើយ ជាធម៌មិនផូរផង់ ត្រង់ពាក្យថា ធ្វើឲ្យតាំងនៅក្នុងខាងមុខហើយ បានដល់ ការធ្វើឲ្យតាំងនៅក្នុងខាងមុខ ២ គឺ ការធ្វើតណ្ហា ឲ្យតាំងនៅក្នុងខាងមុខ ១ ការធ្វើទិដ្ឋិ ឲ្យតាំងនៅក្នុងខាងមុខ ១ ។បេ។
ID: 637349336907670260
ទៅកាន់ទំព័រ៖