ព្រះត្រៃបិដក ភាគ ៦៤

 បុគ្គល​ឃើញ​ មើល​ គន់គិត​ ពិនិត្យ​ ពិចារណា​ នូវ​អានិសង្ស​នៃ​ទិដ្ឋិ​របស់​ខ្លួន​ពីរ​នេះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​នោះ ឃើញ​នូវ​អានិសង្ស​ណា​ក្នុង​ខ្លួន។
 [៩៤​] ពាក្យ​ថា​ រមែង​អាស្រ័យ​នូវ​អានិសង្ស​នោះ​ និង​សេចក្តី​ស្ងប់​ដែល​អាស្រ័យ​នូវ​ការ​កំរើក​ អធិប្បាយ​ថា​ សេចក្តី​ស្ងប់​ ៣ យ៉ាង​ គឺ​អច្ច​ន្ត​សន្តិ​ (ស្ងប់​ដោយ​ដាច់ខាត​) តទង្គ​សន្តិ​ (ស្ងប់​ដោយ​អង្គ​ឈាន​នោះ​) សម្មតិ​សន្តិ​ (ស្ងប់​ដោយ​សេចក្តី​សន្មតិ​)។
 អច្ច​ន្ត​សន្តិ​ តើ​ដូចម្តេច។ អមត​និព្វាន​ លោក​ហៅថា​ អច្ច​ន្ត​សន្តិ​ បានខាង​ការ​រម្ងាប់​សង្ខារ​ទាំងពួង​ ការ​លះលែង​ឧបធិ​ទាំងពួង ការ​អស់​តណ្ហា​ កា​របា្រស​ចា​ករាគៈ​ ការ​រលត់​និព្វាន​នេះ​ ឈ្មោះថា​ អច្ច​ន្ត​សន្តិ។
 តទង្គ​សន្តិ​ តើ​ដូចម្តេច។ នី​វរ​ណៈ​របស់​បុគ្គល​ចូល​បឋមជ្ឈាន​ រមែង​ស្ងប់​រម្ងាប់។ វិតក្កៈ និង​វិចារៈ​របស់​បុគ្គល​ចូល​ទុតិយជ្ឈាន​ រមែង​ស្ងប់​រម្ងាប់។ បីតិ​របស់​បុគ្គល​ចូល​តតិ​យជ្ឈាន​ រមែង​ស្ងប់​រម្ងាប់​ សុខ និង​ទុក្ខ​របស់​បុគ្គល​ចូល​ចតុត្ថជ្ឈាន​ រមែង​ស្ងប់​រម្ងាប់។ រូបសញ្ញា​ បដិ​ឃសញ្ញា​ នានត្ត​សញ្ញា​របស់​បុគ្គល​ចូល​អាកាសានញ្ចាយតនៈ​ រមែង​ស្ងប់​រម្ងាប់។
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 637349338317385515
ទៅកាន់ទំព័រ៖