ព្រះត្រៃបិដក ភាគ ៦៤

មាយា​ ភាព​នៃ​មាយា​ ការ​និយាយ​លើស​ ការ​បញ្ឆោត​ ការ​បោ​កបា្រស​ ការ​លាក់កំនួច​ ការ​លួចគំនិត​ ការ​លាក់ពុត​ ការ​លាក់​ទោស​ខ្លួន​ ការ​បិទបាំង​មារយាទ​ ការ​បិទបាំង​ជិតស្និទ្ធ​ អំពើ​មិន​រាក់​ អំពើ​មិន​បា្រ​កដ​ ការ​បំបាំង​ទោស​ដោយ​ស្រួល​ កិរិយា​អាក្រក់​ណា​ មាន​សភាព​យ៉ាងនេះ​ នេះ​លោក​ហៅ​ថា​ មាយា។
 ពាក្យ​ថា​ មា​នះ​ អធិប្បាយ​ថា​ មា​នះ​ ដោយ​ចំណែក​មួយ​ គឺ​ការក្រ​អឺត​ក្រអោង​នៃ​ចិត្ត។ មា​នះ​ដោយ​ចំណែក​ ២ គឺ​សេចក្តី​ប្រកាន់​ដោយ​ការ​លើកខ្លួន​ សេចក្តី​ប្រកាន់​ដោយ​ការ​បន្តុះ​បង្អាប់​អ្នកដទៃ។ មា​នះ​ដោយ​ចំណែក​ ៣ គឺ​ការ​ប្រកាន់​ថា​ អញ​ជា​មនុស្ស​ប្រសើរ​ ការ​ប្រកាន់​ថា អញ​ជា​មនុស្ស​ស្មើ​ ការ​ប្រកាន់​ថា​ អញ​ជា​មនុស្ស​ថោកទាប។ មា​នះ​ដោយ​ចំណែក​ ៤ គឺ​បុ​គ្គ​លញុំាង​មា​នះ​ឲ្យ​កើត​ ព្រោះ​លាភ​ ញុំាង​មា​នះ​ឲ្យ​កើត​ ព្រោះ​យស​ ញុំាង​មា​នះ​ឲ្យ​កើត​ ព្រោះ​បសំសា​ ញុំាង​មា​នះ​ឲ្យ​កើត​ ព្រោះ​សុខ។ មា​នះ​ដោយ​ចំណែក​ ៥ គឺ​បុ​គ្គ​លញុំាង​មា​នះ​ឲ្យ​កើត​ថា​ អញ​ជា​អ្នក​បាន​រូប​ទាំងឡាយ​ ជាទី​គាប់ចិត្ត​ ញុំាង​មា​នះ​ឲ្យ​កើត​ថា​ អញ​ជា​អ្នក​បាន​សំឡេង​ ក្លិន​ រស​ ផ្សព្វ​ទាំងឡាយ​ ជាទី​គាប់ចិត្ត។ មា​នះ​ដោយ​ចំណែក​ ៦ គឺ​បុ​គ្គ​លញុំាង​មា​នះ​ឲ្យ​កើត ព្រោះ​ការ​បរិបូរ​ដោយ​ចក្ខុ​ ញុំាង​មា​នះ​ឲ្យ​កើត​ ព្រោះ​ការ​បរិបូរ​ដោយ​សោតៈ​ ញុំាង​មា​នះ​ឲ្យ​កើត​ ព្រោះ​ការ​បរិបូរ​ដោយ​ឃានៈ
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 637349343546036514
ទៅកាន់ទំព័រ៖