ព្រះត្រៃបិដក ភាគ ៦៤
បរិបូរដោយជិវ្ហា បរិបូរដោយកាយ បរិបូរដោយចិត្ត។ មានះដោយចំណែក ៧ គឺការប្រកាន់ (ក្រអឺតក្រអោង) ការមើលងាយ ការប្រកាន់ថា អញប្រសើរជាង ការប្រកាន់ថា ថោកទាប ការប្រកាន់ថា មានគុណវិសេសក្នុងខ្លួន ការប្រកាន់ថា អញមាន (ខន្ធគ្រប់គ្រាន់) ការប្រកាន់ខុស។ មានះដោយចំណែក ៨ គឺបុគ្គលញុំាងការក្រអឺតក្រអោងឲ្យកើត ព្រោះលាភៈ ញុំាងការប្រកាន់ថោកទាបឲ្យកើត ព្រោះមិនមានលាភ ញុំាងការក្រអឺតក្រអោងឲ្យកើត ព្រោះយស ញុំាងការប្រកាន់ថោកទាបឲ្យកើត ព្រោះមិនមានយស ញុំាងការក្រអឺតក្រអោងឲ្យកើត ព្រោះបសំសា ញុំាងការប្រកាន់ថោកទាបឲ្យកើត ព្រោះនិន្ទា ញុំាងការក្រអឺតក្រអោងឲ្យកើត ព្រោះសុខ ញុំាងការប្រកាន់ថោកទាបឲ្យកើត ព្រោះទុក្ខ។ មានះដោយចំណែក ៩ គឺបុគ្គលប្រសើរ មានសេចក្តីប្រកាន់ថា អញជាបុគ្គលប្រសើរ បុគ្គលប្រសើរ មានសេចក្តីប្រកាន់ថា អញជាបុគ្គលស្មើ បុគ្គលប្រសើរ មានសេចក្តីប្រកាន់ថា អញជាបុគ្គលថោកទាប បុគ្គលស្មើ មានសេចក្តីប្រកាន់ថា អញជាបុគ្គលប្រសើរ បុគ្គលស្មើ មានសេចក្តីប្រកាន់ថា អញជាបុគ្គលស្មើ បុគ្គលស្មើ មានសេចក្តីប្រកាន់ថា អញជាបុគ្គលថោកទាប បុគ្គលថោកទាប មានសេចក្តីប្រកាន់ថា អញជាបុគ្គលប្រសើរ បុគ្គលថោកទាប មានសេចក្តីប្រកាន់ថា អញជាបុគ្គលស្មើ បុគ្គលថោកទាប
ID: 637349343916553554
ទៅកាន់ទំព័រ៖