ព្រះត្រៃបិដក ភាគ ៦៤

មាន​សេចក្តី​ប្រកាន់​ថា​ អញ​ជា​បុគ្គល​ថោកទាប។ មានះ​ដោយ​ចំណែក​ ១០​ គឺ​បុគ្គល​ខ្លះ​ក្នុង​លោក​នេះ ញុំាង​មា​នះ​ឲ្យ​កើត​ ព្រោះ​ជាតិ​ ព្រោះ​គោត្រ ព្រោះ​ភាព​នៃ​ខ្លួន​ជា​កូន​មានត្រកូល ព្រោះ​ភាព​នៃ​ខ្លួន​មាន​សម្បុរ​ល្អ​ ព្រោះ​ទ្រព្យ ព្រោះ​ការ​រៀន ព្រោះ​ការងារ ព្រោះ​សិល្ប​សាស្រ្ត ព្រោះ​ហេតុ​ជាទី​តាំង​នៃ​វិជ្ជា​ ព្រោះ​សុតៈ​និង​បដិ​ភា​ណៈ ព្រោះ​វត្តុ​ណាមួយ។ មានះ ការ​ប្រកាន់ ភាពជា​អ្នក​ប្រកាន់​ ការក្រ​អឺត​ក្រអោង ការ​តម្កើង ការ​ប្រកាន់ឫក​ខ្ពស់​ដូច​ទង់ជ័យ ការ​ផ្គង​ឡើង​ ភាព​នៃ​ចិ​ត្ត​បា្រ​ថា្ន ដូចជា​ទង់​ណា មាន​សភាព​យ៉ាងនេះ នេះ​លោក​ហៅថា​ មានះ។
 ពាក្យ​ថា បុគ្គល​មា​នបា្រ​ជ្ញា​កំចាត់​នោះ​ លះបង់​មាយា​ផង មានះ​ផង គឺ​លះបង់ កំចាត់​បង់ បនោ្ទ​បង់ ធ្វើឲ្យ​វិនាស មិន​ឲ្យ​កើត នូវ​មាយា និង​មានះ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) បុគ្គល​មា​នបា្រ​ជ្ញា​កំចាត់​នោះ​ លះបង់​មាយា​ផង មានះ​ផង។
 [១០៣​] អធិប្បាយ​ពាក្យ​ថា​ បុគ្គល​មា​នបា្រ​ជ្ញា​កំចាត់​នោះ​ គប្បី​លុះដោយ​កិលេស​ ដូចម្តេច​កើត​ ព្រោះ​លោក​មិន​មានការ​អែបនែប​ ត្រង់​ពាក្យ​ថា​ ការ​អែបនែប​ បានខាង​ការ​អែបនែប​ ២ គឺ​ការ​អែបនែប​គឺ​តណ្ហា​ ១ ការ​អែបនែប​គឺ​ទិ​ដិ្ឋ​ ១។បេ។ នេះ​ឈ្មោះថា​ ការ​អែបនែប​គឺ​តណ្ហា។បេ។
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 637349344342234485
ទៅកាន់ទំព័រ៖