ព្រះត្រៃបិដក ភាគ ៦៤
មិនត្រិះរិះនូវសេចក្តីត្រិះរិះដ៏លាមក ១ មិនចិញ្ចឹមជីវិតដោយការចិញ្ចឹមជីវិតដ៏លាមក ១ ម្នាលជាងឈើ ខ្ញុំតែងបញ្ញត្តនូវបុរសបុគ្គល ដែលប្រកបដោយធម៌ ៤ នេះឯង ថាជាបុគ្គលមានកុសលដ៏បរិបូណ៌ មានកុសលដ៏ឧត្តម ជាបុគ្គលដល់ហើយនូវធម៌ ដែលបុគ្គលគប្បីដល់ដ៏ឧត្តម ជាសមណៈ មិនមានបរាជ័យ។ មានសមណព្រាហ្មណ៍ពួកខ្លះ ជាអ្នកប្រកាន់នូវសេចក្តីបរិសុទ្ធិដោយសីល សមណព្រាហ្មណ៍ទាំងនោះ រមែងជឿសេចក្តីស្អាត ស្អាតវិសេស ស្អាតជុំវិញ ការផុត ផុតស្រឡះ ផុតដោយជុំវិញ ដោយហេតុត្រឹមតែសីល ត្រឹមតែការសង្រួម ត្រឹមតែការរវាំង ត្រឹមតែការមិនប្រព្រឹត្តកន្លង យ៉ាងនេះឯង។
មានសមណព្រាហ្មណ៍ពួកខ្លះ ជាអ្នកប្រកាន់នូវសេចក្តីបរិសុទ្ធិដោយវត្ត សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកប្រព្រឹត្តវត្តដំរីក៏មាន ប្រព្រឹត្តវត្តសេះក៏មាន ប្រព្រឹត្តវត្តគោក៏មាន ប្រព្រឹត្តវត្តឆ្កែក៏មាន ប្រព្រឹត្តវត្តក្អែកក៏មាន ប្រព្រឹត្តវត្តរបស់វាសុទេពក៏មាន ប្រព្រឹត្តវត្តរបស់ពលទេពក៏មាន ប្រព្រឹត្តវត្តរបស់បុណ្ណភទ្ទក៏មាន ប្រព្រឹត្តវត្តរបស់មណិភទ្ទក៏មាន ប្រព្រឹត្តវត្តភ្លើងក៏មាន ប្រព្រឹត្តវត្តនាគក៏មាន ប្រព្រឹត្តវត្តគ្រុឌក៏មាន ប្រព្រឹត្តវត្តយក្ខក៏មាន ប្រព្រឹត្តវត្តអសុរក៏មាន ប្រព្រឹត្តវត្តគន្ធព្វក៏មាន ប្រព្រឹត្តវត្តមហារាជក៏មាន ប្រព្រឹត្តវត្តព្រះចន្រ្ទក៏មាន
ID: 637349361284601075
ទៅកាន់ទំព័រ៖