ព្រះត្រៃបិដក ភាគ ៦៤

 [១៤៣​] អធិប្បាយ​ពាក្យ​ថា​ ព្រាហ្មណ៍​ណា​ កន្លង​ហួស​ដែន​ហើយ​ ព្រាហ្មណ៍​នោះ​ មិន​មានការ​ប្រកាន់​មាំ​ ព្រោះ​ដឹង​ ព្រោះ​ឃើញ​ទេ​ ត្រង់​ពាក្យ​ថា​ ដែន​ បាន​ដល់​ ដែន​ ៤។ សក្កា​យទិដ្ឋិ​ វិចិកិច្ឆា​ សីលព្វត​បរា​មា​សៈ​ ទិ​ដ្ឋានុ​ស័យ​ វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ ព្រមទាំង​កិលេស​ ដែល​តាំងនៅ​ជាមួយគ្នា​នោះ​ នេះ​ដែន​ទី​ ១។ កាមរាគ​សញ្ញោជនៈ​ បដិឃ​សញ្ញោជនៈ​ដ៏​គ្រោតគ្រាត​ កាមរាគានុស័យ​ បដិ​ឃានុ​ស័យ​ដ៏​គ្រោតគ្រាត​ ព្រមទាំង​ពួក​កិលេស​ដែល​តាំងនៅ​ជាមួយគ្នា​នោះ​ នេះ​ដែន​ទី​ ២។ កាមរាគ​សញ្ញោជនៈ​ បដិឃ​សញ្ញោជនៈ​ដ៏​ល្អិត​ កាមរាគានុស័យ​ បដិ​ឃានុ​ស័យ​ដ៏​ល្អិត​ ព្រមទាំង​ពួក​កិលេស​ ដែល​តាំងនៅ​ជា​មួយ​គ្នា​នោះ​ នេះ​ដែន​ទី​ ៣។ រូប​រាគៈ​ អរូប​រាគៈ​ មា​នះ​ ឧទ្ធច្ចៈ​ អវិជ្ជា​ មា​នា​នុ​សយៈ​ ភវ​រា​គា​នុ​សយៈ​ អវិ​ជ្ជានុ​សយៈ​ ព្រមទាំង​ពួក​កិលេស​ដែល​តាំងនៅ​ជាមួយគ្នា​នោះ​ នេះ​ដែន​ទី​ ៤។ កាលណា​បុគ្គល​កន្លង​ កន្លង​ព្រម​ ប្រព្រឹត្ត​កន្លង​ដែន​ទាំង​ ៤ នេះ​ ដោយ​អរិយមគ្គ​ទាំង​ ៤ ហើយ​ បុគ្គល​នោះ​ លោក​ហៅថា​ អ្នក​កន្លង​ហួស​ដែន។ ពាក្យ​ថា​ ព្រាហ្មណ៍​ សេចក្តី​ថា​ បុគ្គល​ឈ្មោះថា​ព្រាហ្មណ៍​ ព្រោះ​បន្សាត់​បង់​ធម៌​ ៧។បេ។ មិន​
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 637349370860382251
ទៅកាន់ទំព័រ៖