ព្រះត្រៃបិដក ភាគ ៦៤
ពាក្យថា កាមទាំងឡាយច្រើន គឺកាមមានប្រមាណច្រើន។ កាមមានប្រមាណច្រើននុ៎ះ គឺរូបទាំងឡាយ ជាទីគាប់ចិត្ត។បេ។ ផ្សព្វទាំងឡាយជាទីគាប់ចិត្ត ហេតុនោះ (ទ្រង់ត្រាស់ថា) ស្រ្តី ផៅពង្ស កាមទាំងឡាយច្រើន។
[១៩] អធិប្បាយពាក្យថា ជនណាបា្រថ្នារឿយៗ ត្រង់ពាក្យថា ជនណា គឺបុគ្គលណា បែបណា ប្រកបដោយប្រការណា តាំងនៅដោយប្រការណា មានប្រការយ៉ាងណា ដល់នូវឋានៈណា ប្រកបដោយធម៌ណា ទោះបីជាក្សត្រ ឬព្រាហ្មណ៍ ជាវេស្សៈ ឬសូទ្រៈ ជាគ្រហស្ថ ឬបព្វជិត ជាទេវតា ឬមនុស្ស។ ពាក្យថា ជន បានដល់ សត្វ ជន មាណព បុរស បុគ្គល សត្វមានជីវិត សត្វមានជាតិ សត្វមានជរា សត្វទៅដោយឥន្ទ្រិយ សត្វកើតអំពីមនុស្ស។ ពាក្យថា បា្រថ្នារឿយ ៗ គឺចង់បាន បា្រថ្នារឿយ ៗ ជាប់ចិត្ត ញ៉ាម ក្នុងវត្ថុកាមទាំងឡាយ ដោយសារកិលេសកាម ហេតុនោះ (ទ្រង់ត្រាស់ថា) ជនណា បា្រថ្នារឿយ ៗ។ ព្រោះហេតុនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា
ជនណាបា្រថ្នារឿយ ៗ នូវស្រែ ទីកន្លែង បា្រក់ គោ សេះ ទាសៈ និងពួកបុរស ស្រ្តី ផៅពង្ស ឬកាមទាំងឡាយច្រើន។
[២០] កិលេសមិនមានកំឡាំងទាំងឡាយ រមែងសង្កត់សង្កិនបុគ្គលនោះ(១) អន្តរាយទាំងឡាយ រមែងញាំញីបុគ្គលនោះ
(១). សំដៅយកបុគ្គលប្រាសចាកពលៈ ៥ ប្រការ មានសទ្ធាពលៈជាដើម។ អដ្ឋកថា។
ID: 637349109592228135
ទៅកាន់ទំព័រ៖