ព្រះត្រៃបិដក ភាគ ៦៤

ចម្រូង​ គឺ​ទិដ្ឋិ សេចក្តី​អន្ទះអន្ទែង​គឺ​ទិដ្ឋិ ការ​ប្រកប​ព្រម​គឺ​ទិដ្ឋិ​ ការ​កាន់ ការ​ទទួល ការ​ប្រកាន់ ការ​ស្ទាបអង្អែល​ ផ្លូវ​អាក្រក់ ផ្លូវខុស ភាព​ខុស កំពង់ និង​អណ្តូង ការ​កាន់​យក​ដោយ​ការ​ស្វែងរក​ខុស​ ការ​កាន់​យក​វិប​រឹត ការ​កាន់​យក​វិបល្លាស ការ​កាន់​យកខុស ការ​កាន់​យក​ក្នុង​វត្ថុ​មិន​ពិត​ ថា​ជាស​ភាព​ពិត ទិដ្ឋិ ៦២ ទាំងប៉ុន្មាន​ណា មាន​សភាព​យ៉ាងនេះ នេះ​ការតែងតាំង​គឺ​ទិដ្ឋិ។
 ការតែងតាំង​គឺ​តណ្ហា ព្រះអរហន្ត​ទាំងនោះ​ លះបង់​ហើយ ការតែងតាំង​គឺ​ទិដ្ឋិ លោក​រលាស់ចោល​ហើយ ព្រះអរហន្ត​ទាំងឡាយ មិន​តែងតាំង​ មិន​ឲ្យ​កើត មិន​ឲ្យ​កើត​ព្រម មិន​បង្កើត មិន​បង្កើត​ចំពោះ នូវ​ការតែងតាំង​គឺ​តណ្ហា​ ឬនូវ​ការតែងតាំង​គឺ​ទិដ្ឋិ ព្រោះ​លោក​លះបង់​ការតែងតាំង​គឺ​តណ្ហា រលាស់ចោល​ការ​តែង​តាំ​ងគឺ​ទិដ្ឋិ​ហើយ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មិន​តែងតាំង។
 ពាក្យ​ថា​ ការ​ធ្វើឲ្យ​ជា​ប្រធាន ក្នុង​បទ​ថា មិន​ធ្វើឲ្យ​ជា​ប្រធាន បាន​ដល់​ការ​ធ្វើឲ្យ​ជា​ប្រធាន ២ គឺ​ការ​ធ្វើឲ្យ​ជា​ប្រធាន​គឺ​តណ្ហា ១ ការ​ធ្វើឲ្យ​ជា​ប្រធាន​គឺ​ទិដ្ឋិ ១។បេ។ នេះ​ការ​ធ្វើឲ្យ​ជា​ប្រធាន​គឺ​តណ្ហា។បេ។ នេះ​ការ​ធ្វើឲ្យ​ជា​ប្រធាន​គឺ​ទិដ្ឋិ។ ការ​ធ្វើឲ្យ​ជា​ប្រធាន​គឺ​តណ្ហា​ ព្រះអរហន្ត​ទាំងនោះ​លះបង់​ហើយ ការ​ធ្វើឲ្យ​ជា​ប្រធាន​គឺ​ទិដ្ឋិ លោក​រលាស់ចោល​ហើយ​ ព្រះអរហន្ត​ទាំងនោះ មិន​ធ្វើ​តណ្ហា និង​ទិដ្ឋិ ឲ្យ​ជា​ប្រធាន ហើយ​ប្រព្រឹត្ត​
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 637349385175999730
ទៅកាន់ទំព័រ៖