ព្រះត្រៃបិដក ភាគ ៦៤

ជា​អ្នក​មិន​អាស្រ័យ​ (នូវ​ទិដ្ឋិ​) ជាតា​ទិ​បុគ្គល​ បុគ្គល​នោះ​ លោក​ហៅថា​ ព្រា​ហ្ម​ណ៍។ ពាក្យ​ថា​ ព្រា​ហ្ម​ណ៍​ មិនមែន​សីល​វត្ត​ដឹ​កនាំ​បានទេ​ បាន​សេចក្តី​ថា​ ព្រាហ្មណ៍​គឺ​សីល ឬវត្ត​ ឬសីល​វត្ត​ដឹកនាំ​មិនបាន​ នាំទៅ​មិនបាន បន្សាត់​ទៅ​មិនបាន​ ទង់ទាញ​ទៅ​មិនបាន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ព្រាហ្មណ៍​ មិនមែន​សីល​វត្ត​ ដឹកនាំ​បានទេ។
 [១៨០​] ពាក្យ​ថា​ លោក​ដល់ត្រើយ​ហើយ​ ជា​អ្នក​នឹងធឹង​ មិន​ត្រឡប់មកវិញ​ទេ​ អធិប្បាយ​ថា​ អមត​និ​ព្វា​ន លោក​ហៅថា​ ត្រើយ​ បានខាង​ការ​រម្ងាប់​សង្ខារ​ទាំងអស់​ ការ​លះ​បង់​ឧបធិ​ទាំងអស់​ ការ​អស់​តណ្ហា​ ការប្រាសចាក​រាគៈ​ ការ​រលត់ និព្វាន។ បុគ្គល​ណា​ ទៅ​កាន់​ត្រើយ​ ដល់ត្រើយ​ ទៅកាន់​ទីបំផុត​ ដល់ទីបំផុត​ ទៅកាន់​ខាងចុង​ ដល់​ខាងចុង។បេ។ ភព​ថ្មីទៀត​នៃ​បុគ្គល​នោះ​ មិន​មាន​ទេ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) លោក​ដល់​ត្រើយ​ហើយ។ ពាក្យ​ថា​ មិន​ត្រឡប់មកវិញ​ គឺ​កិលេស​ទាំងឡាយ​ណា​ ដែល​លោក​លះបង់​ហើយ​ ដោយ​សោតាបត្តិ​មគ្គ​ លោក​មិន​ត្រឡប់​ មិន​មក​ មិន​ត្រ​ឡប់​មករ​កកិលេស​ទាំងនោះ​វិញ​ទេ​ កិលេស​ទាំងឡាយ​ណា​ ដែល​លោក​លះបង់​ហើយ​ ដោយ​សក​ទា​គា​មិ​មគ្គ​ លោក​មិន​ត្រឡប់​ មិន​មក​ មិន​ត្រឡប់​មករ​កកិលេស​ទាំងនោះ​វិញ​ទេ​ កិលេស​ទាំងឡាយ​ណា​ ដែល​លោក​លះបង់​ហើយ​ ដោយ​អនាគាមិមគ្គ​
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 637349386104558850
ទៅកាន់ទំព័រ៖