ព្រះត្រៃបិដក ភាគ ៦៤
[២២] អធិប្បាយពាក្យថា អន្តរាយទាំងឡាយ រមែងញាំញីបុគ្គលនោះ ត្រង់ពាក្យថា អន្តរាយទាំងឡាយ សំដៅយកអន្តរាយ ២ យ៉ាង គឺអន្តរាយបា្រកដ ១ អន្តរាយកំបាំង ១។
អន្តរាយបា្រកដ តើដូចម្តេច។ សីហៈ ខ្លាធំ ខ្លាដម្បង ខ្លាឃ្មុំ និងខ្លាត្រី ឆ្កែ គោ ក្របី ដំរី ពស់ ខ្ទួយ ក្អែប ពួកមាណព កំពុងលួចក្តី ធ្វើចោរកម្មហើយក្តី
(១) មិនទាន់ធ្វើចោរកម្មហើយក្តី
(២) រោគក្នុងភ្នែក រោគក្នុងត្រចៀក រោគក្នុងច្រមុះ រោគក្នុងអណ្តាត រោគក្នុងកាយ រោគក្នុងក្បាល រោគត្រង់ស្លឹកត្រចៀក រោគក្នុងមាត់ រោគត្រង់ធ្មេញ រោគក្អក រោគហឺត រោគក្រៅច្រមុះ រោគគ្រុនក្តៅក្រហាយ រោគរីងរៃ រោគក្នុងពោះ រោគខ្យល់ចាប់ រោគធ្លាក់ឈាម រោគចុកសៀត ចុះរាក ឃ្លង់ រោគពក ស្រែងស្រកីអណ្តែង ឆ្កួតជ្រូក ដំនួចពិស រមាស់ កម រោគអេះក្លាយ ឃ្លង់ដែក មួលឈាម រោគប្រមាត់ ប្រមេះទឹកបាយ ឫសដូងដុះ ក្អកឈាម ឫសដូងបាត អាពាធកើតអំពីប្រមាត់ អាពាធកើតអំពីស្លេស្ម អាពាធកើតអំពីខ្យល់ អាពាធកើតអំពីប្រជុំនៃ (ខ្យល់ ប្រមាត់ ស្លេស្ម) អាពាធកើតអំពីការផ្លាស់ប្តូររដូវ អាពាធកើតអំពីការរក្សាឥរិយាបថមិនស្មើគ្នា អាពាធកើតអំពីសេចក្តីព្យាយាមខ្លាំង
(៣) អាពាធកើតអំពីផលកម្ម ត្រជាក់ ក្តៅ
(១) សំដៅ កំពុងកាត់ជញ្ជាំងជាដើម។ ;(២) ទើបនឹងចេញទៅ។ ន័យអដ្ឋកថា។ (៣) អាពាធនេះ កើតអំពីការបៀតបៀនរបស់អ្នកដទៃ មានសម្លាប់ ឬចងជាដើម។ អដ្ឋកថា។
ID: 637349111432781276
ទៅកាន់ទំព័រ៖