ព្រះត្រៃបិដក ភាគ ៦៤
អ្នកឃើញទីពឹងពួន អ្នកឃើញទីពឹង អ្នកឃើញទីមិនមានភ័យ អ្នកឃើញទីមិនច្យុត អ្នកឃើញអមតៈ អ្នកឃើញព្រះនិព្វាន ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះហេតុនោះ មុនិទាំងឡាយ ជាអ្នកឃើញសេចក្តីក្សេម បានប្រព្រឹត្តលះបង់សេចក្តីហួងហែង។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
ពួកជនអ្នកបា្រថ្នា រមែងមិនលះបង់នូវសេចក្តីសោក សេចក្តីខ្សឹកខ្សួល និងសេចក្តីកំណាញ់ ក្នុងវត្តុដែលហួងហែង ព្រោះហេតុនោះ មុនិទាំងឡាយ ជាអ្នកឃើញសេចក្តីក្សេម បានប្រព្រឹត្តលះបង់សេចក្តីហួងហែងចេញ។
[២០៨] អ្នកបា្រជ្ញទាំងឡាយ ពោលអំពើនោះថាជាសាមគ្គីរបស់ភិក្ខុអ្នកប្រព្រឹត្តរួញថយ គប់រកអាសនៈស្ងាត់ ដែលមិនបង្ហាញខ្លួនក្នុងទីកើត។
[២០៩] ពាក្យថា របស់ភិក្ខុអ្នកប្រព្រឹត្តរួញថយ អធិប្បាយថា សេក្ខបុគ្គល ៧ លោកហៅថា អ្នកប្រព្រឹត្តរួញថយ ឯព្រះអរហន្ត ជាអ្នកប្រព្រឹត្តរួញថយហើយ។ សេក្ខបុគ្គល ៧ ពួក លោកហៅថា អ្នកប្រព្រឹត្តរួញថយ ព្រោះហេតុអ្វី។ សេក្ខបុគ្គល ៧ ពួកនោះ ញុំាងចិត្តឲ្យរួញថយ ឲ្យខ្មូរ ឲ្យវិលវិញ អំពីអារម្មណ៍នោះៗ ខ្ទប់ សង្កត់សង្កិន
ID: 637349967419918975
ទៅកាន់ទំព័រ៖