ព្រះត្រៃបិដក ភាគ ៦៤

អន្តរាយ​ ព្រោះ​ហេតុប្រ​ព្រឹត្ត​ទៅ​ ដើម្បី​សេចក្តី​វិនាស​យ៉ាងនេះ។
 អន្តរាយ​ ព្រោះ​ហេតុ​អាស្រ័យ​ក្នុង​សរីរៈ​នោះ​ តើ​ដូចម្តេច។ ធម៌​ទាំងឡាយ​ដ៏​លាមក​ ជាអកុសល​នុ៎ះ​ អាស្រ័យ​នៅក្នុង​អត្តភាព កើតឡើង​ក្នុង​សរីរៈ​នោះ។ ​ពួក​សត្វ​អាស្រ័យ​នៅក្នុង​រន្ធ​ ដេក​នៅក្នុង​រន្ធ​ ​ពួក​សត្វ​អាស្រ័យ​នៅក្នុង​ទឹក​ ដេក​នៅក្នុង​ទឹក​ ​ពួក​សត្វ​អាស្រ័យ​នៅក្នុង​ព្រៃ​ ដេក​នៅក្នុង​ព្រៃ​ ​ពួក​សត្វ​អាស្រ័យ​នៅ​លើ​ដើមឈើ​ ដេក​នៅ​លើ​ដើមឈើ​ យ៉ាងណាមិញ​ ធម៌​ទាំងឡាយ​ដ៏​លាមក​ ជាអកុសល​នុ៎ះ​ អាស្រ័យ​នៅក្នុង​អត្តភាព​ កើតឡើង​ក្នុង​សរីរៈ​នោះ​ យ៉ាងនោះ​ដែរ​ ព្រោះហេតុនោះ​ អន្តរាយ​ព្រោះ​អាស្រ័យ​ក្នុង​សរីរៈ​នោះ​ យ៉ាងនេះ​ខ្លះ។
 សម​ដូច​ពាក្យ​នេះ​ ដែល​ព្រះមានព្រះភាគ​ត្រាស់​ថា​ ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុ​អ្នក​នៅជា​មួយ​អន្តេវាសិក​ អ្នក​នៅជា​មួយ​អាចារ្យ រមែង​នៅជា​ទុក្ខ​ មិន​សប្បាយ​ទេ។ ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុ​អ្នក​នៅជា​មួយ​អន្តេវាសិក​ អ្នក​នៅជា​មួយ​អាចារ្យ​ រមែង​នៅ​ជា​ទុក្ខ​ មិន​សប្បាយ​ តើ​ដោយ​ប្រការ​ដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ​ ធម៌
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 637349112906723151
ទៅកាន់ទំព័រ៖