ព្រះត្រៃបិដក ភាគ ៦៤
ចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ គិលានប្បច្ច័យភេសជ្ជបរិក្ខារ កាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញានាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព អារម្មណ៍ជាអតីត អនាគត បច្ចុប្បន្ន អារម្មណ៍ដែលឃើញ ឮ ប៉ះពាល់ ឬគប្បីដឹង គឺមិនអាស្រ័យនៅព្រម មិនពួនសម្ងំ មិនចូលទៅជិត មិនជ្រុលជ្រប់ មិនចុះចិត្តស៊ប់ ជាអ្នកចេញទៅ រលាស់ចេញ រួចស្រឡះ បា្រសចេញ មានចិត្តប្រាសចាក សេចក្តីសល់វល់ ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិ មិនអាស្រ័យនៅក្នុងវត្ថុទាំងពួង។
[២១៤] អធិប្បាយពាក្យថា មិនធ្វើសេចក្តីស្រឡាញ់ ទាំងមិនធ្វើសេចក្តីស្អប់ ត្រង់ពាក្យថា សេចក្តីស្រឡាញ់ បានដល់ សេចក្តីស្រឡាញ់ ២ គឺ ពួកសត្វ ១ សង្ខារ ១។
ពួកសត្វជាទីស្រឡាញ់ តើដូចម្តេច។ ពួកជនណាក្នុងលោកនេះ ជាអ្នកប្រាថ្នាសេចក្តីចំរើន ប្រាថ្នាប្រយោជន៍ ប្រាថ្នាសប្បាយ ប្រាថ្នាសេចក្តីក្សេមចាកយោគៈ ដល់មុនិនោះ ទោះជាមាតាក្តី បិតាក្តី បងប្អូនប្រុសក្តី បងប្អូនស្រ្តីក្តី បុត្តក្តី ធីតាក្តី មិត្តក្តី អាមាត្យក្តី ញាតិក្តី សាលោហិតក្តី នេះពួកសត្វជាទីស្រឡាញ់ ។
ID: 637349969938060426
ទៅកាន់ទំព័រ៖