ព្រះត្រៃបិដក ភាគ ៦៤

ពាក្យ​ថា​ មេ​ត្តេ​យ្យៈ​ គឺជា​គោត្រ​ ការរាប់​ ឈ្មោះ​ បញ្ញត្តិ​ វោហារ​ របស់​ព្រះ​ថេរៈ​នោះ​ ហេតុ​នោះ​ (លោក​ពោល​) ថា​ ព្រះ​តិ​ស្ស​មេ​ត្តេ​យ្យៈ​មាន​អាយុ​ ក្រាប​ទូល​យ៉ាងនេះ។
 [២២៧​] ពាក្យ​ថា​ បពិត្រ​ព្រះអង្គ​ទ្រង់​និរទុក្ខ​ សូម​ព្រះអង្គ​ពោល​សេចក្តី​ចង្អៀត​ចង្អល់​ សេចក្តី​ថា​ សូម​ព្រះអង្គ​ពោល​ បា្រប់​ សំដែង​ បញ្ញត្ត​ តាំង​ទុក​ បើក​ ចែករលែក​ ធ្វើ​ឲ្យ​រាក់​ ប្រកាស​ នូវ​សេចក្តី​ចង្អៀតចង្អល់​ សេចក្តី​តានតឹង​ សេចក្តី​បៀតបៀន​ សេចក្តី​លំបាក​ សេចក្តី​ឧបទ្រព​ សេចក្តី​ខ្ទាំង​ខ្ទាស់​ ឲ្យ​ទាន។ ពាក្យ​ថា​ បពិត្រ​ព្រះអង្គ​ទ្រង់​និរទុក្ខ​នុ៎ះ​ គឺ​ពាក្យជា​ទីស្រឡាញ់​ ពាក្យជា​ទី​គោរព​ ពាក្យ​ប្រកបដោយ​សេចក្តី​គោរព​ ពាក្យ​ថា​ ព្រះអង្គ​ទ្រង់​និរទុក្ខ​នុ៎ះ ជា​ពាក្យ​ប្រកបដោយ​សេចក្តី​កោតក្រែង​ ហេតុ​នោះ​ (លោក​ពោល​ថា​) បពិត្រ​ព្រះអង្គ​ទ្រង់​និរទុក្ខ​ សូម​ព្រះអង្គ​ពោល​សេចក្តី​ចង្អៀតចង្អល់។
 [២២៨​] ពាក្យ​ថា​ ខ្ញុំ​ស្តាប់​ពាក្យ​ប្រដៅ​របស់​ព្រះអង្គ​ គឺ​ខ្ញុំ​ស្តាប់​ ត្រងត្រាប់​ រៀន​ ចំណាំ​ កំណត់​ នូវ​ពាក្យ​ គន្លង​នៃ​ពាក្យ​ ទេសនា​ ការប្រៀនប្រដៅ​របស់​ព្រះអង្គ​ ហេតុ​នោះ​ (លោក​ពោល​ថា​) ខ្ញុំ​ស្តាប់​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះអង្គ។
 [២២៩​] អធិប្បាយ​ពាក្យ​ថា​ សិក្សា​ក្នុង​វិវេក​ ត្រង់​ពាក្យ​ថា​ វិវេក​ បាន​ដល់​ វិវេក​ ៣ គឺ​ កាយវិវេក​ ចិត្តវិវេក​ ឧបធិវិវេក។
ថយ | ទំព័រទី ២៦៤ | បន្ទាប់
ID: 637349977661099020
ទៅកាន់ទំព័រ៖