ព្រះត្រៃបិដក ភាគ ៦៤

 [២៤២​] អធិប្បាយ​ពាក្យ​ថា​ បព្វជិត​ឃើញ​នូវ​ដំណើរ​នុ៎ះហើយ​ គប្បី​សិក្សា​ដើម្បី​លះបង់​មេថុនធម្ម​ ត្រង់​ពាក្យ​ថា​ នូវ​ដំណើរ​នុ៎ះ​ សេចក្តី​ថា​ យស និ​ងកេរ្តិ៍ឈ្មោះ​ក្នុង​ភាព​ជា​សមណៈ​ ក្នុង​កាលមុន​ ការ​មិន​មានយស និ​ងការ​មិន​មាន​កេរ្តិ៍ឈ្មោះ​របស់​បព្វជិត​ ដែល​ពោល​លា​នូវ​ព្រះពុទ្ធ​ ព្រះធម៌​ ព្រះសង្ឃ​ និ​ងសិក្ខា​ ហើយ​ត្រឡប់​ដើម្បី​ភេទ​ថោកទាប​ ក្នុង​កាល​ជា​ចំណែកខាង​ក្រោយ​ បព្វជិត​ឃើញ​ ជួប​ ប្រទះ​ ថ្លឹង​ ពិចារណា​ ឈ្វេងយល់​ ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សម្បតិ្ត និ​ងវិបត្តិ​នុ៎ះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បព្វជិត​ឃើញ​នូវ​ដំណើរ​នុ៎ះ។ ពាក្យ​ថា​ គប្បី​សិក្សា​ បាន​ដល់​សិក្ខា​ ៣ គឺ​អធិសីល​សិក្ខា​ ១ អធិចិត្ត​សង្ខា​ ១ អធិប្បញ្ញា​សិក្ខា​ ១។
 អធិសីល​សិក្ខា​ តើ​ដូចម្តេច។ ភិក្ខុ​ក្នុង​សាសនា​នេះ​ ជា​អ្នកមានសីល​ សង្រួម​ក្នុង​បាតិមោក្ខ​សំវរៈ​ បរិបូណ៌​ដោយ​អាចារៈ​ និ​ងគោ​ចរៈ​ ឃើញ​ភ័យ​ក្នុង​ទោស​មាន​ប្រមាណ​បន្តិ​ចប​ន្តួច​ សមាទាន​សិក្សា​ក្នុង​សិក្ខាបទ​ទាំងឡាយ​ សីលក្ខន្ធ​តូច​ សីលក្ខន្ធ​ធំ​ សីល​ ទីតាំង​ខាងដើម​ កា​រប្រ​ព្រឹ​ត្តិ​ ការ​សង្រួម​ ការ​រវាំង​ ប្រធាន​ ប្រមុខ​នៃ​ការបាន​ធម៌​ជា​កុសល​ទាំងឡាយ​ នេះ​អធិសីល​សិក្ខា។
 អធិចិត្ត​សិក្ខា​ តើ​ដូចម្តេច។ ភិក្ខុ​ក្នុង​សាសនា​នេះ​ ស្ងាត់​ចា​កកាម​ ស្ងាត់​ចាក​អកុសលធម៌​ ចូល​បឋមជ្ឈាន​ ប្រកបដោយ​វិតក្កៈ​
ថយ | ទំព័រទី ២៨១ | បន្ទាប់
ID: 637350005032639329
ទៅកាន់ទំព័រ៖