ព្រះត្រៃបិដក ភាគ ៦៤

មុសាវាទ​ លោក​ហៅថា​ ពាក្យ​កុហក។ បុគ្គល​ខ្លះ​ ក្នុង​លោក​នេះ​ ទៅកាន់​រោង​ជាទី​ប្រជុំ​ក្តី​ ទៅកាន់​បរិស័ទ​ក្តី​ ទៅ​ក្នុង​កណ្តាល​ញាតិ​ក្តី​ ទៅ​ក្នុង​កណ្តាល​ពួក​ក្តី​ ទៅ​ក្នុង​កណ្តាល​រាជត្រកូល​ក្តី​ ដែលគេ​នាំទៅ​សួរ​យកជាបន្ទាល់​ថា​ ម្នាល​បុរស​ដ៏​ចំរើន​ អ្នក​ចូរ​មក​ អ្នក​ដឹង​ហេតុ​ណា​ ចូរ​ពោល​ហេតុ​នោះ។ បុរស​នោះ​ កាល​មិនដឹង​ ពោល​ថា​ ខ្ញុំ​ដឹងក្តី​ កាល​ដឹង​ពោល​ថា​ ខ្ញុំ​មិនដឹង​ក្តី​ កាល​មិនឃើញ​ ពោល​ថា​ ខ្ញុំ​ឃើញ​ក្តី​ កាល​ឃើញ​ ពោល​ថា​ ខ្ញុំ​មិនឃើញ​ក្តី​ ពោល​សម្បជានមុសាវាទ​ ព្រោះ​ហេតុ​ខ្លួន​ក្តី​ ព្រោះ​ហេតុ​បុគ្គល​ដទៃ​ក្តី​ ព្រោះ​ហេតុ​អាមិសៈ​បន្តិច​បន្តួ​ចក្តី​ ដោយ​ប្រការ​ដូច្នេះ​ នេះ​លោក​ហៅថា​ ពាក្យ​កុហក។ មួយទៀត​ មុសាវាទ​ ដោយ​អាការ​ ៣ យ៉ាង​ គឺ​មុសាវាទ​របស់​បុគ្គល​នោះ​ ក្នុង​កាលមុន​ថា​ អាត្មាអញ​នឹ​ងពោល​ពាក្យ​កុហក​ ១ មុសាវាទ​របស់​បុគ្គល​កំពុង​ពោល​ថា​ អាត្មាអញ​កំពុង​ពោល​ពាក្យ​កុហក​ ១ មុសាវាទ​របស់​បុគ្គល​ដែល​ពោល​ហើយ​ថា​ អាត្មាអញ​ពោល​ពាក្យ​កុហក​ហើយ​ ១ មុសាវាទ​ដោយ​អាការ​ ៣ នេះ។ មួយវិញទៀត​ មុសាវាទ​ មាន​ដោយ​អាការ​ ៤ យ៉ាង។ ដោយ​អាការ​ ៥ យ៉ាង។ ដោយ​អាការ​ ៦ យ៉ាង។ ដោយ​អាការ​ ៧ យ៉ាង។ មុសាវាទ​ដោយ​អាការ​ ៨ យ៉ាង​ គឺ​មុសាវាទ​នៃ​បុគ្គល​នោះ​ ក្នុង​កាលមុន​ថា​
ថយ | ទំព័រទី ២៨៩ | បន្ទាប់
ID: 637350008393859120
ទៅកាន់ទំព័រ៖