ព្រះត្រៃបិដក ភាគ ៦៤

ហេតុ​នោះ​ ទើប​លោក​ហៅថា​ មេថុនធម្ម។ ពាក្យ​ថា​ តែ​ខាងក្រោយ​មក​ ជា​អ្នក​ប្រកប​ក្នុង​មេថុនធម្ម​ គឺ​សម័យ​ខាងក្រោយ​ បុគ្គល​នោះ​ពោល​លា​ព្រះពុទ្ធ​ ព្រះធម៌​ ព្រះសង្ឃ​ និង​សិក្ខា​ វិល​មក​ដើម្បី​ភេទ​ថោកទាប​ ប្រកប​ តាក់តែង​ ប្រ​ដុ​ងប្រជា​ ប្រកប​ព្រម​ក្នុង​មេថុនធម្ម​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) តែ​ខាងក្រោយ​មក​ ជា​អ្នក​ប្រកប​ក្នុង​មេថុនធម្ម។
 [២៥៤​] ពាក្យ​ថា​ និង​ត្រដាបត្រដួស​ ដូច​បុគ្គល​ល្ងង់ខ្លៅ​ អធិប្បាយ​ថា​ បុគ្គល​នោះ​ នឹង​លំបាក​ ចង្អៀតចង្អល់​ សៅហ្មង​ ដូច​មនុស្ស​កំ​ពា្រ​ ឬដូច​មនុស្ស​ល្ងង់ខ្លៅ​ គឺ​រមែង​សម្លាប់សត្វ​ខ្លះ​ កាន់​យក​ទ្រព្យ​ដែលគេ​មិន​ឲ្យ​ខ្លះ​ កាត់​តំណ​ (នៃ​ផ្ទះ​) ខ្លះ​ វាយប្រហារ​ ទាំង​ប្លន់​ខ្លះ​ ធ្វើ​អាការ​កំហែង​ក្នុង​ផ្ទះ​មួយ​ខ្លះ​ ឈរ​ចាំ​ស្កាត់​ដណ្តើម​យក​ខ្លះ​ គប់​រកប្រពន្ធ​របស់​ជន​ដទៃ​ខ្លះ​ ពោល​ពាក្យ​កុហក​ខ្លះ​ និង​លំបាក​ ចង្អៀតចង្អល់​ សៅហ្មង​ យ៉ាងនេះ​ខ្លះ។ ព្រះរាជា​ទាំងឡាយ​ឲ្យ​ចាប់​បុគ្គល​នោះ​ឯង​ហើយ​ ឲ្យ​ធ្វើ​កម្ម​ករណ៍​ផ្សេង​ៗ គឺ​ឲ្យ​គេ​វាយ​ដោយ​រំពាត់​ខ្លះ​ ឲ្យ​គេ​វាយ​ដោយ​ផ្តៅ​ខ្លះ​ ឲ្យ​គេ​វាយ​ដោយ​ដំបង​ខ្លី​ខ្លះ​ កាត់​ដៃ​ខ្លះ​ កាត់​ជើង​ខ្លះ​ កាត់​ទាំង​ដៃ​ទាំង​ជើង​ខ្លះ​ កាត់​ស្លឹកត្រចៀក​ខ្លះ​ កាត់​ច្រមុះ​ខ្លះ​ កាត់​ទាំង​ត្រចៀក​ ទាំង​ច្រមុះ​ខ្លះ​ ធ្វើ​វិ​លង្គ​ថា​លិក​កម្ម​ គឺ​អំពើ​ដែលគេ​ធ្វើ​ក្បាល​ឲ្យ​ដូចជា​ឆ្នាំង​ ដាក់​ជ្រក់​ខ្លះ​ ធ្វើស​ង្ខ​មុ​ណ្ឌ​កកម្ម​ គឺ​អំពើ​ដែលគេ​ធ្វើ​ក្បាល​ឲ្យ​រលើង​ដូចជា​សម្បក​ស័ង្ខ​ខ្លះ​ ធ្វើ​រាហុមុខ​កម្ម​ គឺ​អំពើ​ដែលគេ​ធ្វើ​មាត់​ឲ្យ​ដូចជា​មាត់​រាហូ​ខ្លះ
ថយ | ទំព័រទី ២៩២ | បន្ទាប់
ID: 637350009729345869
ទៅកាន់ទំព័រ៖