ព្រះត្រៃបិដក ភាគ ៦៤

 [២៥៦​] អធិប្បាយ​ពាក្យ​ថា​ មុនិ​ក្នុង​ធម្មវិន័យ​នេះ​ ដឹង​ទោស​នុ៎ះហើយ​ ក្នុង​កាលមុន​ និង​កាល​ខាងក្រោយ​ ត្រង់​ពាក្យ​ថា​ នុ៎ះ​ សេចក្តី​ថា​ យស និង​កេរ្តិ៍ឈ្មោះ​ ក្នុង​ភាព​នៃ​បុគ្គល​ជា​សា​មណៈ​ក្នុង​កាលមុន​ អាប់យស​ និង​អាប់​កេរ្តិ៍ឈ្មោះ​នៃ​បុគ្គល​ពោល​លា​ព្រះពុទ្ធ​ ព្រះធម៌​ ព្រះសង្ឃ​ និង​សិក្ខា​ ត្រឡប់​មក​កាន់​ភេទ​ថោកទាប​ក្នុង​កាល​ខាងក្រោយ​ មុនិ​ដឹង​ ស្គាល់​ ស្ទង់​ ពិចារណា​ ឈ្វេងយល់​ ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សម្បតិ្ត​ និង​វិ​បតិ្តនុ៎ះ។ ពាក្យ​ថា​ មុនិ​ សេចក្តី​ថា​ ញាណ​ លោក​ហៅថា​ មោនៈ​ បាន​ខាង​បា្រ​ជ្ញា​ការ​ដឹង​ច្បាស់។បេ។ មុនិ​នោះ​ កន្លង​បណ្តាញ​ជា​គ្រឿង​ជាប់​ចំពាក់។ ពាក្យ​ថា​ ក្នុង​ធម៌​វិន័យ​នេះ​ គឺ​ក្នុង​ទិដ្ឋិ​នេះ​ ក្នុង​កាល​គួរ​នេះ​ ក្នុង​សេចក្តី​ពេញចិត្ត​នេះ​ ក្នុង​សេចក្តី​ប្រកាន់​នេះ​ ក្នុង​ធម៌​នេះ​ ក្នុង​វិន័យ​នេះ​ ក្នុង​ធម៌​វិន័យ​នេះ​ ក្នុង​ពាក្យជា​ប្រធាន​នេះ​ ក្នុង​ព្រហ្មចរិយៈ​នេះ​ ក្នុង​សាសនា​នៃ​ព្រះ​សាស្តា​នេះ​ ក្នុង​អត្តភាព​នេះ​ ក្នុង​មនុស្សលោក​នេះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មុនិ​ ក្នុង​ធម្មវិន័យ​នេះ​ ដឹង​ច្បាស់​នូវ​ទោស​នុ៎ះហើយ​ ក្នុង​កាលមុន​ និង​កាល​ខាងក្រោយ។
 [២៥៧​] ពាក្យ​ថា​ គប្បី​ធ្វើការ​ប្រព្រឹត្តិ​ម្នាក់ឯង​ឲ្យ​មាំ​ អធិប្បាយ​ថា​ បុគ្គល​គប្បី​ធ្វើ​ការប្រព្រឹត្តិ​ម្នាក់ឯង​ឲ្យ​មាំ​ ដោយហេតុ​ពីរ​ គឺ​ដោយ​ចំណែក​បព្វជ្ជា​ ឬដោយ​ការ​លះបង់​​ពួក។
ថយ | ទំព័រទី ២៩៦ | បន្ទាប់
ID: 637350011363777887
ទៅកាន់ទំព័រ៖