ព្រះត្រៃបិដក ភាគ ៦៤

សេចក្តី​ស្នេហា​ក្នុង​កាម​ សេចក្តី​អន្ទះអន្ទែង​ក្នុង​កាម​ ការ​ជ្រប់​ក្នុង​កាម​ ការ​ងប់​ចុះ​ក្នុង​កាម​ អន្លង់​គឺ​កាម​ គ្រឿង​ប្រកប​គឺ​កាម​ ការ​ថ្ពក់​ជាប់​គឺ​កាម​ នី​វរ​ណៈ​គឺ​កាមច្ឆន្ទៈ​ (និង​ពាក្យ​ដែល​ព្រះមានព្រះភាគ​ត្រាស់​ថា​)
នែ​កាម​ តថាគត​ បានឃើញ​ឫសគល់​របស់​អ្នក​ហើយ​ នែ​កាម​ អ្នកឯង​កើតអំពី​សេចក្តី​ត្រិះរិះ​ តថាគត​ មិន​ត្រិះរិះ​ចំពោះ​អ្នក​ទេ​ នែ​កាម​ អ្នក​នឹង​មិន​មាន​យ៉ាងនេះ​ទេ។

 ទាំងនេះ​ លោក​ហៅថា​ កិលេស​កាម។ ពាក្យ​ថា​ កាល​សត្វ​បា្រ​ថ្នា​កាម​ គឺ​កាល​ត្រូវការ​ កាល​ចង់បាន​ កាល​ត្រេកអរ​ កា​លតាំង​ទុក​ កាល​ស្រឡាញ់​ កាល​ជាប់​ចំពាក់​ ចំពោះ​កាម​ ព្រោះហេតុនោះ​ (ទ្រង់​ត្រាស់​ថា​) កាល​សត្វ​បា្រ​ថ្នា​កាម។
 [៣] អធិប្បាយ​ពាក្យ​ថា​ បើ​វត្ថុ​នោះ​ សម្រេច​ដល់​សត្វ​នោះ​ ត្រង់​ពាក្យ​ថា​ បើ​… ដល់​សត្វ​នោះ​ គឺ​ដល់​សត្វ​នោះ​ ទោះ​ក្សត្រ​ក្តី​ ព្រាហ្មណ៍​ក្តី​ វេស្សៈ​ក្តី​ សូទ្រៈ​ក្តី​ គ្រហស្ថ​ក្តី​ បព្វជិត​ក្តី​ ទេវតា​ក្តី​ មនុស្ស​ក្តី​។ ពាក្យ​ថា​វត្ថុ​នោះ​ លោក​សំដៅយក​វត្ថុកាម​ គឺ​រូប​ជាទី​គាប់ចិត្ត​ សំឡេង​ជាទី​គាប់ចិត្ត​ ក្លិន​ជាទី​គាប់ចិត្ត​ រស​ជាទី​គាប់ចិត្ត​ ផ្សព្វ​ជា​ទី​គាប់ចិត្ត​។ ពាក្យ​ថា​ សម្រេច​ គឺ​ស្រេច​ ស្រេចបាច់ បាន​ បាន​ចំពោះ​ បាន​ស៊ប់ បាន​ប្រទះ ព្រោះហេតុនោះ​ (ទ្រង់​ត្រាស់​ថា​) បើ​វត្ថុ​នោះ​សម្រេច​ដល់​សត្វ​នោះ។
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 637349100501198229
ទៅកាន់ទំព័រ៖