ព្រះត្រៃបិដក ភាគ ៦៤

ជា​បរិ​ព្វា​ជក ចូល​ទៅ​រក​បរិ​ព្វា​ជក ខាងក្រៅ​អំពី​សាសនា​នេះ​ ជំលោះ​ព្រោះ​ទិដ្ឋិ​ ការប្រកួត​ប្រកាន់​ព្រោះ​ទិដ្ឋិ​ ការ​ទាស់​ទែង​ព្រោះ​ទិដ្ឋិ​ ការវិវាទ​ព្រោះ​ទិដ្ឋិ​ ការ​បែកខ្ញែក​គ្នា​ព្រោះ​ទិដ្ឋិ​ទាំង​នុ៎ះ​ កើត​ កើត​ព្រម​ លេចឡើង​ លេច​ឡើង​ប្រាកដ​ កើត​ប្រាកដ​ ក្នុង​ពួក​សមណៈ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) វិវាទ​ទាំង​នុ៎ះ​ កើត​ក្នុង​ពួក​សមណៈ។
 [២៩០​] ពាក្យ​ថា​ កិរិយា​ធូរចិត្ត និង​ការ​តឹងចិត្ត​ រមែង​មាន​ ព្រោះ​វាទៈ​ទាំងនេះ​ អធិប្បាយ​ថា​ ជ័យ​ និង​បរាជ័យ​ រមែង​មាន​ លាភ និង​ឥត​លាភ​ រមែង​មាន​ យស និង​ឥត​យស​ រមែង​មាន​ និន្ទា​ និង​សេចក្តី​សរសើរ​ រមែង​មាន​ សុខ និង​ទុក្ខ​ រមែង​មាន​ សោមនស្ស​ និង​ទោមនស្ស​ រមែង​មាន​ របស់​ជាទី​ប្រាថ្នា និង​មិនជា​ទី​ប្រាថ្នា​ រមែង​មាន​ សេចក្តី​ត្រេកអរ​ និង​កា​រថ្នាំងថ្នាក់​ រមែង​មាន​ កិរិយា​ធូរចិត្ត​ និង​ការ​តឹងចិត្ត​ រមែង​មាន​ សេចក្តី​ត្រេកអរ និង​ការ​ខឹង​ រមែង​មាន​ ចិត្ត​ធូរ​ព្រោះ​ការ​ឈ្នះ​ ចិត្ត​តឹង​ព្រោះ​ការ​ចាញ់​ ចិត្ត​ធូរ​ ព្រោះ​លាភ​ ចិត្ត​តឹង​ ព្រោះ​ឥត​លាភ​ ចិត្ត​ធូរ​ ព្រោះ​យស​ ចិត្ត​តឹង​ ព្រោះ​ឥត​យស​ ចិត្ត​ធូរ​ ព្រោះ​សេចក្តី​សរសើរ​ ចិត្ត​តឹង​ ព្រោះ​និន្ទា​ ចិត្ត​ធូរ​ ព្រោះ​សុខ​ ចិត្ត​តឹង​ ព្រោះ​ទុក្ខ​ ចិត្ត​ធូរ​ ព្រោះ​សោមនស្ស​ ចិត្ត​តឹង​ ព្រោះ​ទោមនស្ស​ ចិត្ត​ធូរ​
ថយ | ទំព័រទី ៣១៨ | បន្ទាប់
ID: 637350020792664466
ទៅកាន់ទំព័រ៖