ព្រះត្រៃបិដក ភាគ ៦៤
ការកើតឡើងនៃភពថ្មីតទៅ មានក្នុងទីណា ការកើតឡើងនៃភពថ្មីតទៅ ក៏មានក្នុងទីនោះ ជាតិ ជរា មរណៈ តទៅ មានក្នុងទីណា ជាតិ ជរា មរណៈ តទៅ មានក្នុងទីនោះ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវជាតិ ជរា មរណៈ នោះថា ប្រកបដោយសេចក្តីសោក ប្រកបដោយធូលី ប្រកបដោយសេចក្តីចង្អៀតចង្អល់ ម្នាលភិក្ខុទាំងឡាយ បើក្នុងផស្សាហារ ម្នាលភិក្ខុទាំងឡាយ បើក្នុងមនោសញ្ចេតនាហារ ម្នាលភិក្ខុទាំងឡាយ បើមានរាគៈ មានសេចក្តីត្រេអរ មានតណ្ហាក្នុងវិញ្ញាណាហារ វិញ្ញាណតាំងនៅ ដុសដាលឡើង ក្នុងទីណា វិញ្ញាណក៏តាំងនៅ ដុសដាលក្នុងទីនោះ ការចុះកាន់នៃនាមរូប មានក្នុងទីណា ការចុះកាន់នៃនាមរូប ក៏មានក្នុងទីនោះ សេចក្តីចំរើននៃសង្ខារទាំងឡាយ មានក្នុងទីណា សេចក្តីចំរើននៃសង្ខារទាំងឡាយ ក៏មានក្នុងទីនោះ ការកើតនៃភពថ្មីតទៅ មានក្នុងទីណា ការកើតនៃភពថ្មីតទៅ ក៏មានក្នុងទីនោះ ជាតិ ជរា មរណៈ តទៅ មានក្នុងទីណា ជាតិ ជរា មរណៈ តទៅ ក៏មានក្នុងទីនោះ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវជាតិ ជរា មរណៈនោះថា ប្រកបដោយសេចក្តីសោក ប្រកបដោយធូលី ប្រកបដោយសេចក្តីចង្អៀតចង្អល់។ នរជន កាលឋិតនៅ យ៉ាងនេះខ្លះ។
ពាក្យថា លិចចុះក្នុងមោហៈ សេចក្តីថា កាមគុណ ៥ ហៅថា មោហៈ បានដល់រូប ដែលដឹងដោយចក្ខុ ជាទីបា្រថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត
ID: 637349133967752578
ទៅកាន់ទំព័រ៖