ព្រះត្រៃបិដក ភាគ ៦៤
មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួររីករាយ សំឡេងដែលគប្បីដឹងដោយត្រចៀក ក្លិនដែលគប្បីដឹងដោយច្រមុះ រសដែលគប្បីដឹងដោយអណ្តាត ផ្សព្វដែលគប្បីដឹងដោយកាយ ជាទីបា្រថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាមគួររីករាយ។ កាមគុណ ៥ លោកហៅថា មោហៈ តើព្រោះហេតុអ្វី។ ទេវតា និងមនុស្សដោយច្រើន វង្វេង ភ្លេចស្មារតី ភាន់ភាំងគំនិត ក្នុងកាមគុណទាំង ៥ ជាអ្នកវង្វេង ភ្លេចស្មារតី ភាន់ភាំងគំនិត ត្រូវអវិជ្ជាធ្វើឲ្យងងឹត ខ្ទប់ រាំង ហ៊ុម ភ្ជិត គ្រប បង្រួម ផ្កាប់ហើយ ព្រោះហេតុនោះ កាមគុណទាំង ៥ លោកហៅថា មោហៈ។ ត្រង់ពាក្យថា លិចចុះក្នុងមោហៈ គឺចូលទៅ ផ្កាប់ចុះ ចូលទៅស៊ប់ ជ្រមុចចុះ ក្នុងមោហៈ ហេតុនោះ (ទ្រង់ត្រាស់ថា) នរជន កាលឋិតនៅ លិចចុះក្នុងមោហៈ។
[៣៣] អធិប្បាយពាក្យថា នរជនមានសភាពដូច្នោះនោះ (ឋិតនៅ) ក្នុងទីឆ្ងាយអំពីវិវេក ត្រង់ពាក្យថា វិវេក បានដល់វិវេក ៣ គឺ កាយវិវេក ១ ចិត្តវិវេក ១ ឧបធិវិវេក ១។
កាយវិវេក តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ គប់រកសេនាសនៈស្ងាត់ គឺព្រៃ គល់ឈើ ភ្នំ លា្អង គុហា ព្រៃស្មសាន ព្រៃឆ្ងាយ ទីវាល និងគំនរចំបើង ជាអ្នកនៅស្ងប់ស្ងាត់ដោយកាយ ភិក្ខុនោះ ទៅម្នាក់ឯង ឈរម្នាក់ឯង អង្គុយម្នាក់ឯង
ID: 637349134432031852
ទៅកាន់ទំព័រ៖