ព្រះត្រៃបិដក ភាគ ៦៤

 កាយវិវេក (កើតមាន​) ដល់​ពួក​បុគ្គល​ដែល​ចេញ​ចាក​ពួក ត្រេកអរ​ក្នុង​ការ​ចេញ​ចាក​កាម​ផង ចិត្តវិវេក (កើត​មាន​) ដល់​ពួក​បុគ្គល​ដែល​មានចិត្ត​បរិសុទ្ធ​ ដល់​នូវ​សេចក្តី​ផូរ​ផង់​ក្រៃលែង​ផង ឧបធិវិវេក​ (កើតមាន​) ដល់​ពួក​បុគ្គល​ដែល​មិន​មាន​កិលេស​ ដល់​នូវ​ព្រះ​និពា្វន​ដែ​លបា្រស​ចាក​សង្ខារ​ផង។
 ពាក្យ​ថា ក្នុង​ទី​ឆ្ងាយ​អំពី​វិវេក​ បាន​ដល់​នរជន​ណា ជាប់​ចំពាក់​ក្នុង​គុហា​យ៉ាងនេះ ត្រូវ​​ពួក​កិលេស​ដ៏​ច្រើន​បិទបាំង​យ៉ាងនេះ លិច​ចុះ​ក្នុង​មោហៈ​យ៉ាងនេះ​ នរជន​នោះ (ឈ្មោះថា​ឋិតនៅ​) ក្នុង​ទី​ឆ្ងាយ​អំពី​កាយវិវេក​ផង ក្នុង​ទី​ឆ្ងាយ​អំពី​ចិត្តវិវេក​ផង​ ក្នុង​ទី​ឆ្ងាយ ឆ្ងាយ​ពេក ឆ្ងាយ​ពេក​ណាស់ មិនមែន​ជិត មិនមែន​នៅ​ក្បែរ មិនមែន​នៅ​ប្រកៀក ឃ្លាត​អំពី​ឧបធិវិវេក​ផង។ ពាក្យ​ថា មាន​សភាព​ដូច្នោះ​ គឺ​មាន​ប្រការ​ដូច្នោះ បា្រ​កដ​ដូច្នោះ ឋិតនៅ​ដោយ​អាការ​នោះ ឋិតនៅ​ដោយ​ប្រការ​នោះ​ ជា​ចំណែក​នៃ​ប្រការ​នោះ ដែល​លិច​ចុះ​ក្នុង​មោហៈ​នោះ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) នរជន​មាន​សភាព​ដូច្នោះ​នោះ (ឋិតនៅ​) ក្នុង​ទី​ឆ្ងាយ​អំពី​វិវេក។
 [៣៤​] អធិប្បាយ​ពាក្យ​ថា​ ដ្បិត​កាម​ទាំងឡាយ​ក្នុង​លោក បុគ្គល​មិនមែន​លះបង់​បាន​ដោយ​ងាយ​ទេ​ ត្រង់​ពាក្យ​ថា​ កាម​ បើ​តាម​ឧទ្ទាន​ បាន​ដល់​ កាម​ ២ យ៉ាង​ គឺ​ វត្ថុកាម​ ១ កិលេស​កាម​ ១។
ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 637349135678757083
ទៅកាន់ទំព័រ៖